
ភ្នំពេញ៖ កម្មវិធីប្រកួតកម្លាំងដ៏ថ្មីសន្លាងនៅក្នុងប្រទេសកម្ពុជា «កម្លាំងគោជល់» (Red Bull Power) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកផលិតមាតិកា និង Influencer ល្បីៗ បានចែករំលែកពីអារម្មណ៍រំភើប ជាមួយនឹងប្រាក់រង្វាន់ដ៏សម្បើមរហូតដល់ ១០០ លានរៀលសម្រាប់ម្ចាស់ជ័យលាភី ពិសេសគឺការបញ្ចូលល្បែងប្រជាប្រិយខ្មែរ ដើម្បីដាក់ជាវិញ្ញាសាឱ្យបេក្ខជនប្រកួតគ្នា។
កម្មវិធីនេះ បានប្រមូលផ្ដុំបេក្ខជនមកពីគ្រប់ទិសទី ដើម្បីចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាចម្រុះ ដែលតេស្តទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតីសហការ និងជំនាញដោះស្រាយបញ្ហា។
កម្មវិធី «កម្លាំងគោជល់» មានគោលបំណងចម្បងក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃសុខភាព និងការហាត់ប្រាណជាប្រចាំដល់ប្រជាជនគ្រប់វ័យ។ លើសពីនេះទៅទៀត ការគាស់កកាយល្បែងបុរាណខ្មែរ មកបង្ហាញក្នុងទម្រង់ថ្មីនេះ គឺជាការលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull កម្មវិធីនេះបានចាក់ផ្សាយសប្ដាហ៍របស់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ សូមកុំភ្លេចរង់ចាំទស្សនាសប្ដាហ៍ទី២ នៃកម្មវិធី «កម្លាំងគោជល់» (Red Bull Power) ដែលនឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៣០ នាទីល្ងាច ដល់ម៉ោង ៨៖០០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ។
