×
ព័ត៌មានថ្មី

FIFA World Cup 2026 នឹងបើកលក់ ១លានសំបុត្រ នៅសប្តាហ៍ក្រោយ

តម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ World Cup 2026 និងបង្ហាញឱ្យដឹងសម្រាប់ដំណាក់កាលដំបូងតែប៉ុណ្ណោះ ពោលគឺតម្លៃសំបុត្រមិនថេរទេ គឺអាស្រ័យលើការចូលទស្សនាច្រើនឬតិច បើច្រើនគឺតម្លៃហក់ឡើងខ្ពស់ ប៉ុន្តែបើអ្នកទស្សនាមិនបុកខ្លាំង តម្លៃអាចនៅធម្មតា ឬទាបជាង ហើយតម្លៃនោះគឺចាប់ពី 60$ ឡើងទៅ ។ នេះបើតាមការបញ្ជាក់ពីខាង FIFA ។

ទស្សនិកជននឹងមានឱកាសទិញសំបុត្រទុកមុនសម្រាប់ការប្រកួត World Cup នៅឆ្នាំក្រោយក្នុងទឹកដីសហរដ្ឋអាមេរិក កាណាដា មិកសិកូ ក្នុងអំឡុងឱកាសពិសេសលក់សំបុត្រតាមកម្មវិធី the Visa Presale Draw ដែលនឹងបើកលក់ចាប់ពីថ្ងៃទី ១០ រហូតដល់ ថ្ងៃទី១៩ ខែកញ្ញានេះ ។

ការលក់សំបុត្រនេះផ្តល់អាទិភាពជូនអ្នកកាន់ប័ណ្ណ VisaCard ហើយតម្លៃសំបុត្រសម្រាប់ទស្សនា World Cup វគ្គដំបូងគឺចាប់ 60$ ឡើងទៅ ចំណែកវគ្គប្រកួតបន្តបន្ទាប់រហូតដល់វគ្គផ្តាចព្រ័ត្រ តម្លៃសំបុត្រអាចឡើងដល់ 6730$ ហើយខាង FIFA បានបង្ហើបឱ្យដឹងថា មានប្រមាណ១លានសំបុត្រមានដាក់លក់សម្រាប់ឱ្យកាស the Visa Presale Draw នេះ ។

FIFA បានបញ្ជាក់បន្ថែមថា តម្លៃនឹងមានការប្រែប្រួលទៅតាមតម្រូវការទីផ្សារ នេះជាយុទ្ធសាស្ត្រតម្លៃសម្របតាមស្ថានការណ៍ជាក់ស្តែង ដែលមិនខុសពីតម្លៃសំបុត្រយន្តហោះ ឬក៏តម្លៃបន្ទប់សណ្ឋាគារនៅរដូវកាលបុណ្យទាន ឬវិស្សមកាលនោះទេ ៕

ប្រភព៖ Reuters
https://www.reuters.com/sports/soccer/fifa-use-dynamic-pricing-world-cup-ticket-sales-with-seats-starting-60-2025-09-03/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង