×
ព័ត៌មានថ្មី

ក្រុមជម្រើសជាតិម៉ិកស៊ិកត្រូវចោរប្លន់នៅសហរដ្ឋអាមេរិក មុនការប្រកួតមិត្តភាព ជាមួយជប៉ុន និងកូរ៉េខាងត្បូង

ខណ:កំពុងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតមិត្តភាព ជាមួយជម្រើសជាតិជប៉ុន និងកូរ៉េខាងត្បូង ក្រុមបុគ្គលិកគ្រូបង្វឹករបស់ជម្រើសជាតិម៉ិកស៊ិក បានជួបឧបទ្ទវហេតុសន្តិសុខមួយនៅតាមផ្លូវ។

យោងតាមរបាយការណ៍ពីសារព័ត៌មានម៉ិកស៊ិក Televisa បានឱ្យដឹងថា មនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបង្ខំឡានដឹកសម្ភារៈបាល់ទាត់របស់ជម្រើសជាតិក្រុមម៉ិកស៊ិកឲ្យឈប់ និងបានប្លន់យកទៅតែម្ដង។

ទោះបីជាមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា សម្ភារ:ដែលត្រូវបានប្លន់ទៅជាអ្វីខ្លះពិតប្រាកដា ប៉ុន្តែគេដឹងថា គឺជាសម្ភារ:ហ្វឹកហាត់​កាយសម្បទា និងតាក់ទិចរបស់ក្រុមជម្រើសជាតិ។

បើយោងតាមអ្នកកាសែតម៉ិកស៊ិក ​ លោក Gibran Araige បានឲ្យដឹងថា ក្នុងករណីប្លន់នេះ ជនល្មើសបានវ៉ៃបំបែកទ្វាររថយន្ត ប៉ុន្តែមិនមានការប្រើអំពើហិង្សាទៅលើជនរងគ្រោះ ​ក៏ដូចបាត់បង់របស់មានតម្លៃនោះទេ។

សូមបញ្ជាក់ថា​ ឧបទ្ទវហេតុនេះបានកើតឡើងនៅចំកណ្តាលទីក្រុង Oakland ដែលជាតំបន់មួយ ត្រូវបានគេដឹងថា មានអត្រាឧក្រិដ្ឋកម្មខ្ពស់នៅសហរដ្ឋអាមេរិក៕

ប្រភព៖ https://www.marca.com/en/football/2025/09/03/68b834dd22601dec0c8b45ca.html

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង