×

កីឡាករ Scheffler និងកីឡាករ McIlroy នឹងដឹកនាំការប្រកួតវាយកូនហ្គោលជាក្រុម នៅក្លឹបវាយកូនហ្គោលរបស់លោកប្រធានាធិបតី Trump

កីឡាករ Scottie Scheffler និងកីឡាករ Rory McIlroy ដែលជាកំពូលកីឡាករវាយកូនហ្គោលរបស់ពិភពលោក នឹងចូលរួមក្នុងការប្រកួតវាយកូនហ្គោលប្រភេទជាក្រុមហៅថា A rapid-fire team golf competition ដែលការលេងមានរយៈពេលលឿនជាងការលេងធម្មតា ហើយការប្រកួតនេះនឹងប្រព្រឹត្តិទៅ នាខែធ្នូ នៅឯក្លឹបវាយកូនហ្គោល Trump National Golf Club របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ។ នេះបើតាមការលើកឡើងរបស់បណ្តាញទូរទស្សន៍ Golf Channel ។

ការប្រកួតវាយកូនហ្គោលរបស់កម្មវិធីទូរទស្សន៍ The Golf Channel Games នឹងប្រព្រឹត្តនៅក្នុងម៉ោងមាស Primetime ថ្ងៃទី ១៧ ធ្នូរខាងមុខនេះហើយ ហើយកីឡាករ Scheffler និងកីឡាករ McIlroy នឹងត្រូវប្រកួតគ្នា មួយទល់នឹងមួយ ដែលកីឡាករទាំងពីរនឹងដឹកនាំក្រុមដែលមានគ្នា៤នាក់ ធ្វើការប្រកួតដែលផ្តោតលើយុទ្ធសាស្ត្រ តាមពេលវេលាកំណត់ ។

បើយោងតាមទូរទស្សន៍ Golf Channel កីឡាករលំដាប់ពិភពលោកទាំងពីររូបនេះនឹងត្រូវដឹកនាំប្រកួត ក្នុងពេលវេលាដ៏តានតឹង ជាមួយលក្ខន្តិកៈដែលមានឧបសគ្គច្រើន ហើយមេក្រុមទាំងពីរ គឺកីឡាករ Scheffler និង កីឡាករ McIlroy នឹងត្រូវប្រកួតមួយទល់នឹងមួយជាមួយគ្នាផងដែរ ៕

ប្រភព៖ Reuters
https://www.reuters.com/sports/golf/scheffler-mcilroy-captain-december-team-event-trump-national-2025-09-03/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង