×
ព័ត៌មានថ្មី

ការប្រកួតវគ្គជម្រុះ World Cup នៅតំបន់ CONMEBOL និងការប្រកួតនៅអឺរ៉ុប

ការប្រកួតនៅ CONMEBOL សម្រាប់ជម្រុះ World Cup

អាហ្សង់ទីន យកឈ្នះ វេណេហ្ស៊ុយអេឡា 3-0

ម្ចាស់ផ្ទះ អាហ្សង់ទីន រកបាន៣ពិន្ទុ រក្សាក្នុងតារាងចំណាត់ថ្នាក់លេខ១ ខណៈដែល Messi បានស៊ុតបាល់ពីរគ្រាប់ និង១ គ្រាប់របស់ Lautaro Martinez។

ប្រស៊ីល យកឈ្នះ ឈីលី 3-0
Brazil រកបាន ៣ គ្រាប់ តាមរយៈ Estevao , Paqueta និង Guimaraes។ ក្រុមលោកCarlos Ancelotti បង្ហាញភាពរឹងមាំ ក្នុងការប្រកួតលើដីទឹករបស់ខ្លួន ការឈ្នះនេះបានធានាសុវត្ថិភាព Brazil ឈរនៅលេខរៀងទី 2 ។

អ៊ុយរុយហ្គាយ បានឈ្នះ Peru 3-0 ការបង្ហាញសមត្ថភាពដ៏ល្អជួយក្រុមឡេីងមកកាន់លេខរៀងទី 3 និងជាឱកាសសម្លឹងទៅកាន់ World Cup 2026។

កូឡុំប៊ី ឈ្នះ បូលីវា 3-0 ការឈ្នះនេះបានជួយ Colombia កាន់លេខរៀងទី 5 និងបន្តការគេចចេញពីតំបន់ប្រកួត Playoff។

ប៉ារ៉ាហ្គាយ បានត្រឹមស្មេីជាមួយ អក្វាដ័រ ការប្រកួតនេះស្មើ 0-0 បង្ហាញភាពរឹងមាំរបស់ Ecuador ខណៈ Paraguay ព្យាយាមស្វែងរកចំណាត់លេខ6 ក្នុងតារាង។

ចំណែកឯការប្រកួតដ៏ភ្ញាក់ផ្អេីលនៅតំបន់អឺរ៉ុបគឺអាល្លឺម៉ង បានបរាជ័យ 0-2 ស្លូវាគី នៅទឹកដី, Slovakia រកគ្រាប់បានដោយ David Hancko នៅនាទី 42 និង David Strelec នៅនាទី 55។

ការបរាជ័យនេះគឺជាប្រកួតសំខាន់ដំបូងក្នុងការប្រកួត វគ្គជម្រុះ World Cup សម្រាប់អាល្លឺម៉ង់។ Fans និងអ្នកវិភាគព្រួយបារម្ភពីសមត្ថភាពលេងក្រុម និងស្ថានភាពគ្រូ Julian Nagelsmann ក្នុងការរៀបចំក្រុមសម្រាប់ World Cup 2026។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង