
កីឡាករ Carlos Alcaraz បានឈ្នះជ័យលាភី the U.S. Open ជាលើកទី២ ដោយប្រកួតឈ្នះកីឡាករ Jannik Sinner ក្នុងពេលថ្មីៗនេះ ជ័យជម្នះនេះបានបង្ហាញអំពីការអភិវឌ្ឍខ្លួនរបស់កីឡាករដែលមកពីប្រទេសអេស្ប៉ាញរូបនេះ ពីការលេងបែបចិត្តចុងច្រមុះក្នុងភាពជាយុវវ័យ មកជាលេងបែបចាស់ទុំនឹងធឹង និងឈ្នះការប្រកួត Grand Slam ដល់ទី ៦ដង ។
បន្ទាប់ពីចាញ់កីឡាករ Sinner នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត the Wimbledon កាលពីខែកក្កដាកន្លងទៅ Alcaraz បានស្តារកិត្តិយសមកវិញក្នុងទម្រង់ដូចព្យុះសង្ឃរា យកឈ្នះកីឡាករសញ្ជាតិអ៊ីតាលីនេះវិញក្នុងលទ្ធផល 6-2 3-6 6-1 និង 6-4 នៅឯពហុកីឡាដ្ឋាន Arthur Ashe Stadium ដ៏អស្ចារ្យ ។
កីឡាករវ័យ២២ឆ្នាំ ដែលបានឈ្នះពានរង្វាន់ Grand Slam លើកដំបូងក្នុងការប្រកួតនៅទីលានឧទ្យានជាតិ Flushing Meadows ក្នុងឆ្នាំ២០២២ ហើយកីឡាកររូបនេះបានប្រែក្លាយខ្លួនមកជាកីឡាករវាយ Tennis លំដាប់កំពូលរបស់ពិភពលោកតាំងពីឆ្នាំ២០២៣មក ដែលតែងយកឈ្នះកីឡាករកំពូលៗ ។
កិត្តិស័ព្ទបានពីការប្រកួតនៅ Wimbledon ធ្វើឱ្យមានការរំជួលចិត្ត ដែលបានបង្ហាញនូវសមត្ថភាពគួរឱ្យស្ងប់ស្ងែងសម្រាប់កីឡាករ Alcaraz ។ គ្រូបង្វឹករបស់គាត់គឺលោក Juan Carlos Ferrero បាននិយាយកោតសរសើរថា កីឡាករ Alcaraz ពិតជាបានអភិវឌ្ឃខ្លួនយ៉ាងខ្លាំងចាប់តាំងពីឈ្នះការប្រកួតដ៏ធំលើកដំបូងក្នុងឆ្នាំ ២០២២ ។
ប្រភព៖ Reuters Connect
