×

ក្លិប Nottingham Forest បានបញ្ចប់តួនាទីរបស់ Nuno Espírito Santo ដោយទេីបតែ ៣ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មី

ជាក់ស្ដែង Nuno មិនមែនជាគ្រូដែលគ្មានស្នាដៃនោះទេ។ គាត់បានមកដឹកនាំ Forest ចាប់ពីខែធ្នូ ២០២៣ ហើយបាននាំក្លិបឲ្យបានជោគជ័យធំក្នុងរដូវកាលមុន។ ក្រុមបានកាន់កាប់ចំណាត់ថ្នាក់ទី៧ នៅ Premier League និងបានឈានចូល Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេលជិត ៣០ ឆ្នាំ។

ប៉ុន្តែការចាប់ផ្តើមរដូវកាលថ្មី ២០២៥–២៦ មកវិញ គឺមិនល្អ។ ក្នុង ៣ ប្រកួតដំបូង Nuno បានទទួលបានតែ ៤ ពិន្ទុប៉ុណ្ណោះ ហើយការចាញ់ធ្ងន់មួយនៅក្នុងផ្ទះ ទល់នឹង West Ham ៣–០ លទ្ធផលនេះបានបង្កើតសម្ពាធយ៉ាងខ្លាំង ចំពោះទាំងអ្នកគាំទ្រ និងពីម្ចាស់ក្លិបផ្ទាល់។

មិនត្រឹមតែប៉ុណ្ណោះ បញ្ហាផ្ទៃក្នុងក៏បានកើតឡើង។ មានការមិនស្របគ្នារវាង Nuno ជាមួយម្ចាស់ក្លិប Evangelos Marinakis និងប្រធានបច្ចេកទេស Edu។ ករណីពិសេសមួយគឺពេលកីឡាករ Taiwo Awoniyi មានរបួស ប៉ុន្តែ Nuno មិនបានផ្លាស់ប្តូរចេញ បានធ្វើឲ្យម្ចាស់ក្លិបចោទប្រកាន់គាត់ដោយផ្ទាល់។

ចុងក្រោយ ក្លិបបានសម្រេចបញ្ចប់កិច្ចសន្យា និងចាប់ផ្តើមស្វែងរកអ្នកជំនួសភ្លាមៗ។ ឈ្មោះដែលត្រូវបានគេនិយាយដល់មាន Ange Postecoglou អតីតគ្រូ Tottenham, Brendan Rodgers អតីតគ្រូលីវេីភូល, និងសូម្បីតែ José Mourinho ដែលមានបទពិសោធន៍ Premier League ជាច្រើនឆ្នាំ ព្រមទាំង Marco Silva ផងដែរ

Nuno ជាអ្នកគ្រូដែលទើបនាំក្លិបឈានទៅកានពានអឺរ៉ុប ប៉ុន្តែការចាប់ផ្តើមមិនល្អ និងបញ្ហាផ្ទៃក្នុង បានធ្វើឲ្យគាត់បាត់ឱកាសបន្តការងារ។

ប្រកួតបន្ទាប់ពួកគេនឹងជួបក្រុមធំ Arsenal នៅ Emirates Stadium។ នេះជាប្រកួតសាកល្បងដ៏ធំសម្រាប់ក្លិប បន្ទាប់ពីការផ្លាស់ប្តូរគ្រូបង្វឹក។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង