×

គ្រូបង្វឹក Ben Johnson ចង់យកឈ្នះក្រុម Lions ដែលជាអតីតក្រុមរបស់ខ្លួនជាលើកដំបូង

ក្រុមកីឡាបាល់ឱប The Detroit Lions ត្រូវគេមើលឃើញថាខ្សោយនៅការចាប់រដូវកាលប្រកួតដែលគ្មានអតីតគ្រូបង្វឹករៀបយុទ្ធសាស្ត្រប្រយុទ្ធឱ្យពួកគេ ។ តទៅមុខ ជម្រើសដ៏ល្អរបស់ពួកគេ គឺមានតែត្រូវបង្កើនសមត្ថភាពឱ្យខ្លាំង ដើម្បីយកឈ្នះការប្រកួតបន្តបន្ទាប់ទៀត ព្រោះអតីតគ្រូបង្វឹករបស់ពួកគេបានទៅធ្វើជាគ្រូបង្វឹកឱ្យក្រុមថ្មីដែលពួកគេនឹងត្រូវប្រកួតជាមួយនាពេលខាងមុខ ។

ការអវត្តមានលោក Ben Johnson ធ្វើឱ្យក្រុម Lions មើលទៅវេទនាភ្នែកគ្រប់ការប្រកួតទាំងអស់ ហើយការប្រកួតក្នុងពេលថ្មីៗនេះ ក្រុម Lions រកបានត្រឹមមួយពិន្ទុបន្ថែមប៉ុណ្ណោះ នៅនាទីចុងក្រោយ នាំឱ្យចាញ់ក្រុម Green Bay ដោយពិន្ទុ 17 ទល់នឹង 13 ។ ក្រុម Lions នឹងត្រូវប្រឈមមុខជាមួយក្រុម Chicago ដែលបានជួលអតីតគ្រូបង្វឹករបស់ពួកគេគឺលោក Ben Johnson ធ្វើជាគ្រូបង្វឹក ហើយការប្រកួតគឺនៅលើទឹកដីរបស់ក្រុម Lions តែម្តង ។

លោក John Morton ដែលមកធ្វើជាគ្រូបង្វឹកថ្មីឱ្យក្រុម Lions ជំនួសលោក Ben Johnson នោះ ហាក់ពុំទាន់មានចំណុចលេចធ្លោរនៅឡើយទេ ប៉ុន្តែលោកនិយាយថាយុទ្ធសាស្ត្ររបស់លោកជាគ្រូបង្វឹកពុំមានបញ្ហាទេ បញ្ហានៅត្រង់ការលេងរបស់ក្រុមកីឡាករតែប៉ុណ្ណោះ ។ លោកថា ខ្សែប្រយុទ្ធ Jared Goff ត្រូវគេតាមរារាំងយ៉ាងខ្លាំងខណៈកំពុងលេងតាមយុទ្ធសាស្ត្ររបស់គាត់ ហើយខ្សែការពារក្រុមម្ខាងទៀតបានដាក់សម្ពាធជាប់តែម្តង ធ្វើឱ្យក្រុមគាត់អាចលេងត្រឹមតែយកសុវត្ថិភាព មិនអាចសម្រុកយកពិន្ទុបានទេ ។

លោក Johnson អតីតគ្រូបង្វឹកក្រុម Lions ក៏មើលឃើញដូច្នេះដែរ ហើយលោកក៏បានកត់សម្គាល់បន្ថែមថា ក្រុម Green Bay លេងបានយ៉ាងល្អ មើលការប្រកួតរបស់ពួកគេ គឺយកការការពារគ្របសង្កត់ជាប់តែម្តង ហាក់ដូចនៅគ្រប់កន្លែង ធ្វើឱ្យក្រុម Lions ពិបាកសូម្បីតែរត់ ។ ពួកគេដាក់សម្ពាធមិនបន្ធូរសោះ ខណៈក្រុម Lions ដាក់ខ្សែប្រយុទ្ធក្មេងៗដែលធ្វើឱ្យមានកំហុសខ្លះដែរ ប៉ុន្តែគាត់សង្ឃឹមថា ក្រុម Lions នឹងធ្វើបានល្អនៅសប្តាហ៍នេះ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_MT1FLDM234124%3A484175973

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង