Lamine Yamal គឺជាតួអង្គដ៏សំខាន់ ដែលនាំមកនូវភាពជោគជ័យដល់ក្លិប និងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងវ័យទើបតែ 18 ឆ្នាំ។ ខ្សែប្រយុទ្ធស្លាបស្តាំកំពុងឡើងជើងរបស់ FC Barcelona រូបនេះ បាននិយាយបែបច្បាស់ៗថា គេមានបំណងចង់ឈ្នះរង្វាន់ Ballon d’Or ច្រើនដង នៅក្នុងអាជីពបាល់ទាត់របស់គេ។
ទម្រង់លេងដ៏ល្អរបស់ Yamal សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតអន្តរជាតិថ្មីៗនេះ បានធ្វើឲ្យគ្រូបង្វឹក លោក Luis de la Fuente សរសើរពីភាពចាស់ទុំ ការលេងប្រកបដោយទំនុកចិត្ត និងសមត្ថភាពលេងក្រោមសម្ពាធយ៉ាងមានប្រសិទ្ធិភាពរបស់គេ។
ទោះបីជានៅវ័យក្មេងក៏ដោយ គេបានបង្ហាញនូវទម្រង់លេងរឹងមាំ និងច្បាស់លាស់នៅក្នុងការប្រកួតទល់នឹងក្រុមធំៗនៅអឺរ៉ុប ដែលនំាឲ្យមានការប្រៀបធៀបរូបគេ ជាមួយឡេជិនឆ្នើមៗកន្លងមក ដែលធ្លាប់ទទួលបានជោគជ័យយ៉ាងអស្ចារ្យតាំងពីវ័យក្មេង។
បន្ទាប់ពីជ័យជំនះថ្មីៗនេះរបស់អេស្ប៉ាញ Yamal បាននិយាយថា គេដឹងច្បាស់ថា ផ្លូវនេះ មិនមែនងាយស្រួលទេ ប៉ុន្តែអ្វីដែលជាកម្លាំងចិត្តជំរុញគាត់គឺ ក្តីស្រមៃ និងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ។
ជាមួយនឹងទំនុកចិត្តរបស់ Barcelona លើរូបគេ និងការជឿជាក់ថា គេគឺខ្សែប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុមអ្នកមានបុណ្យក្នុងយុគសម័យថ្មី និងជាស្នូលសំខាន់សម្រាប់អេស្ប៉ាញ ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗក្រោយៗទៀត ធ្វើឲ្យគ្រប់គ្នាជឿជាក់ថា Yamal នឹងអាចក្លាយជាតារាបាល់ទាត់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រ៕
ប្រភព៖ FC Barcelona News
https://www.barcablaugranes.com/barcelona-news/100674/fc-barcelona-news-10-september-2025-internationals-return-training-valencia-estadi-johan-cruyff?utm_source=chatgpt.com