
កីឡាករ Aymeric Laporte បានចូលរួមជាមួយក្លឹប Athletic Bilbao កាលពីពេលថ្មីៗនេះ បន្ទាប់ពីចាកចេញពីក្លឹប Al Nassr ។
ការផ្ទេរកីឡាករ Aymeric អាចដំណើរការបានបែបនេះ ក្រោយពីក្លឹប Saudi ត្រូវគេរាយការណ៍មកថាបានបរាជ័យក្នុងការបញ្ជូនឯកសារឱ្យទាន់ពេលវេលាមុនកាលបរិច្ឆេតបិទបញ្ចប់រដូវកាលដោះដូរកីឡាករ ។
សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដើមឡើយបានបដិសេធទៅនឹងសំណើរបស់ក្លឹប Athletic ប៉ុន្តែក្រោយមកបានអនុញ្ញាតិឱ្យក្លឹបាល់ទាត់ប្រទេសអេស្ប៉ាញមួយនេះទៅសុំលិខិតបញ្ជាក់ផ្ទេរកីឡាករពីសហព័ន្ធបាល់ទាត់ Saudi Arabia ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយក្លឹប Athletic កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមប្រកួត ២២២ រួចមកហើយឱ្យក្រុម Athletic ចាប់តាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ មុនពេលផ្លាស់ទៅលេងឱ្យក្លឹប Manchester City រួចបានផ្ទេរទៅក្លឹប Al Nassr កាលពីខែសីហា ឆ្នាំ ២០២៣ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW431611092025RP1%3A2