×

UEFA កំណត់យក ទីក្រុង Madrid និង ទីក្រុង Warsaw ជាកន្លែងប្រកួតផ្តាច់ព្រ័ត្រ Champion League 2027

UEFA បានប្រកាសថា Madrid និង Warsaw នឹងធ្វើម្ចាស់ផ្ទះ សម្រាប់ Champions League ឆ្នាំ 2027 សម្រាប់ផ្នែកបុរស និងនារី។

គណៈកម្មការប្រតិបត្តិការ ដែលបានជួបប្រជុំនៅ Tirana នៅថ្ងៃព្រហស្បតិ៍ បានជ្រើសរើស Estadio Metropolitano—ផ្ទះរបស់ Atletico Madrid និងជាកន្លែងដែល Liverpool ធា្លប់ឈ្នះ Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រ Champion League កាលពីឆ្នាំ 2019 សម្រាប់ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រផ្នែកបុរសឆ្នាំ២០២៧ ហេីយសម្រាប់ផ្នែកនារីវិញ នឹងធ្វើឡើងនៅ National Stadium ក្នុងទីក្រុង Warsaw។

លើសពីនេះ UEFA បានប្រកាសថា ការប្រកួត Super Cup ឆ្នាំក្រោយនឹងធ្វើឡើងនៅ ទីក្រុង Salzburg ប្រទេស Austria។ សម្រាប់ការប្រកួត Champion League 2026 នេះវិញ ផ្នែកបុរសត្រូវបានកំណត់នៅ Puskas Arena ក្នុងទីក្រុង Budapest ខណៈព្រឹត្តិការណ៍ផ្នែកនារីនឹងធ្វើឡើងនៅ Ullevaal Stadion ក្នុងទីក្រុង Oslo។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង