ក្រុមបាល់ទាត់ Boca Juniors លេងបាន១ពិន្ទុស្មើជាមួយក្រុម Rosario Central ក្នុងការប្រកួត Argentine Primera Division Clausura tournament កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនៅតង់ទីមួយ ក្រុមទាំងពីរបានធ្វើឱ្យទស្សនិកជនសប្បាយចិត្តដោយការស៊ុតបំប៉ោងសំណាញ់គ្នាទៅវិញទៅមក នៅពហុកីឡាដ្ឋាន Estadio Gigante de Arroyito អាហ្សង់ទីន ។
ក្រុម Boca Juniors រកបានមួយគ្រាប់មុន នៅពេលការប្រកួតទើបចាប់ផ្តើមបាន ២០នាទី ដោយកីឡាករ Rodrigo Battaglia បោះពួយចេញពីតំបន់ការពារនៅកណ្តាលតារាង ញាក់ដាច់អ្នកចាំទី Jorge Broun របស់ក្រុម Rosario រួចស៊ុតបញ្ចូលទី ធ្វើឱ្យក្រុមភ្ញៀវនាំមុខមុន ។
ប៉ុន្តែភ្លាមៗ ក្រុមម្ចាស់ផ្ទះ Rosario Central វាយសម្រុកវិញយ៉ាងលឿន រកបាន១គ្រាប់វិញត្រឹមតែ៤នាទីបន្ទាប់ប៉ុណ្ណោះ ដោយកីឡាករ Angel Di Maria ស៊ុតជើងឆ្វេង ពីជ្រុងដ៏តានតឹងនៅស្លាបស្តាំ។
ក្រុមទាំងពីរធ្វើមិនបានសម្រេចឡើយនៅតង់ទី២ ប៉ុន្តែពួកគេបានសម្រុកដាក់គ្នាទៅវិញទៅមក ធ្វើឱ្យទស្សនិកជនដកកចំហរមាត់ ស្ទើតែអត់ដង្ហើមតាមសង្វាក់វាយលុករបស់ពួកគេ ។
លទ្ធផលស្មើនេះ នាំឱ្យក្រុម Boca Juniors ឡើងមកចំណាត់លេខ៣នៅពូលA ដោយមាន ១២ពិន្ទុ ខណៈក្រុម Rosario Central នៅចំណាត់ថ្នាក់ទី៦ ក្នុងពូលB ដែលមាន ១១ពិន្ទុ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW480814092025RP1%3A3