គណៈកម្មការអេស្ប៉ាញបានសម្រេចផ្អាកការងារអាជ្ញាកណ្តាល Jorge Figueroa Vázquez សម្រាប់ការប្រកួតបន្ទាប់ បន្ទាប់ពីគាត់បានធ្វើកំហុសក្នុងការផ្តល់កាតក្រហមដល់កីឡាករ Dean Huijsen នៅក្នុងការប្រកួតរបស់ក្រុម Real Madrid ទល់នឹង Real Sociedad កាលពីម្សិលមិញ។
កំហុសនេះកើតឡើងនៅនាទីទី ៣២ នៅពេលដែលអាជ្ញាកណ្តាល Jesús Gil Manzano បានចាត់ទុកកំហុសរបស់ Huijsen លើកីឡាករ Mikel Oyarzabal ថាជាការរារាំងឱកាសស៊ុតបញ្ចូលទី ប៉ុន្តែ ការពិនិត្យវីដេអូ VAR បានបង្ហាញថា កីឡាករ Éder Militão នៅតែអាចការពារបានបេីទោះHuijsen មិនបានរារាំងក៏ដោយ ដែលអាជ្ញាកណ្តាលគួរតែផ្តល់កាតលឿងប៉ុណ្ណោះ។
ក្រុម Real Madrid កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យហាមប្រាមកីឡាករ Huijsen មួយប្រកួត ហើយគណៈកម្មការនឹងផ្តល់ការពន្យល់លម្អិតនៅសប្តាហ៍នេះ។