×
ព័ត៌មានថ្មី

Paul Scholes ថារឿងគុណភាពកីឡាករមិនមែនជាបញ្ហានៅបិសាចក្រហមឡើយ

រីរៈបុរស និងជាអតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United លោក Paul Scholes លើកឡើងនៅក្នុង BBC Radio 5 ថារឿងគុណភាពកីឡាករមិនមែនជាបញ្ហាចម្បងរបស់ក្លិបនោះទេ ។

ថ្លែងនៅក្នុង Podcast ខាងលើលោក Scholes ដែលបង្ហាញខ្លួនបាន ៤៩៩ ប្រកួតជាមួយបិសាចក្រហមបានលើកឡើងដូច្នេះថា ៖​ « ខ្ញុំមិនយល់ថាវាជារឿងបញ្ហាគុណភាពកីឡាករនោះទេ ។ មិនសំខាន់ថាក្លិបលេងដោយប្រើខ្សែបម្រើ ៤ ឬ ៥ ឬដាក់ Casemiro, Mainno, Bruno ឬអ្នកផ្សេងៗទៀត មើលទៅគឺវាមិនដំណើរការទាល់តែសោះ ។ វាគឺជាបញ្ហាសំខាន់បំផុតសម្រាប់ក្លិប ហើយខ្ញុំក៏យល់ថាគោលដៅចម្បងរបស់ក្លិបក្នុងរដូវក្ដៅគឺនៅតំបន់បម្រើ តែថ្នាក់ដឹកនាំបែជាទៅទិញយកខ្សែប្រយុទ្ធថ្មីទៅវិញ តែបើយើងគិតមើលឲ្យច្បាស់ថាវាជារឿងចាំបាច់នោះទេ បើប្រៀបធៀបនឹងគុណភាពដែលក្លិបមាន ខ្ញុំគិតថាវាមិនចាំបាច់ពេកនោះទេ ។ »

គួររំលឹកថា United ទើបតែស្វែងរកបាន ៤ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៤ លើកកន្លងមក ខណៈក្លិបបានចាយវាយសរុបជាង ២០០ លានផោនអំឡុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅដោយរំពឹងថានឹងធ្វើបានល្អ ប៉ុន្តែគ្រប់យ៉ាងបែជាខុសពីការរំពឹងទុក ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង