×

Thomas Partey អាចលេងក្នុងការប្រកួត Champions League ទល់ Spurs មុនបង្ហាញខ្លួននៅតុលាការ

Marcelino អ្នកចាត់ការក្រុម Villarreal បញ្ជាក់ថា Thomas Partey មានសភាពផ្លូវចិត្តធម្មតាដើម្បីចូលរួមលេងប្រកួតទល់ Tottenham មុនថ្ងៃតុលាការកោះហៅមួយម៉ោងជាង ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នៃការរំលោភ។

Partey, ដែលបានចាកចេញពី Arsenal ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅ Southwark Crown Court នៅព្រឹកថ្ងៃពុធ។

កីឡាករជាតិកាណា អាយុ ៣២ ឆ្នាំរូបនេះ ត្រូវបានសាកសួរនៅតុលាការទាក់ទងនឹងចោទប្រកាន់ចំនួន៥ករណីនៃការរំលោភនារីពីរនាក់ និងការវាយប្រហារបំពានផ្លូវភេទលើនារីទីបី។

ទោះជាយ៉ាងណា គាត់នៅតែបញ្ជូលក្នុងក្រុម Villarreal ដើម្បីប្រកួតទល់ Spurs នៅ Tottenham Hotspur Stadium នៅថ្ងៃអង្គារនេះ នាថ្ងៃបើកការប្រកួតលើកដំបូងនៃ Champions League រដូវកាលនេះ។

លោក Marcelino បញ្ជាក់ថា៖
“ខ្ញុំជឿជាក់ថា គាត់បានត្រៀមខ្លួន រួចរាល់ ជាក់ស្តែងក្នុងសភាពផ្លូវចិត្ត និងបច្ចេកទេសដើម្បីលេងក្នុងការប្រកួត។ ពួកយើងមានសេចក្តីរីករាយដែល Thomas ស្ថិតនៅកន្លែងនេះដោយសារតែសមត្ថភាពបាល់ទាត់ និងភាពរមទម្យផ្នែកបាល់ទាត់។ គាត់ជាកីឡាករល្អ មានបទពិសោធន៍ច្រើន ហើយបានលេងនៅក្រុមកំពូល។ យើងដឹងថា គាត់មានសមត្ថភាព និងកម្រិតលេងល្អ។”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង