×

កីឡាការិនីបាល់ទាត់ Savannah DeMelo មានស្មារតីល្អក្រោយពីស្រុតចុះនៅក្នុងទីលាន ហើយការប្រកួតត្រូវព្យួរទុកសិន

ក្រុមបាល់ទាត់ស្ត្រីស្ថិតក្នុងលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Racing Louisville បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថាកីឡាការិនីខ្សែរបម្រើ Savannah DeMelo បានដឹងខ្លួននិងមានស្មារតីល្អ ក្រោយពីត្រូវសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលប្រកួតនៅទីលានបាល់ទាត់ Seattle Reign ។

ការប្រកួតត្រូវបានផ្អាកភ្លាមៗ ខណៈកីឡាការិនី DeMelo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រុមបាល់ទាត់ Racing Louisville និយាយថាការប្រកួតនឹងចាប់ផ្តើមជាបន្តនៅថ្ងៃអង្គារិ៍នេះនៅម៉ោង ៨យប់ ដែលពិន្ទុរបស់ពួកគេមុនពេលផ្អាកការប្រកួតនោះគឺ សូន្យស្មើនៅឡើយទេ ។ ហើយពេលនេះក្រុមគ្រូពេទ្យកំពុងតែធ្វើតេស្តលើស្ថានភាពរបួសរបស់កីឡាការនី DeMelo ។

កីឡាការិនី DeMelo និយាយថា គាត់មានសំណាងណាស់ដែលមានគ្រួសារនៅជាមួយអំឡុងពេលរង់ចាំលទ្ធផល Test គាត់សូមអរគុណដល់បុគ្គលិកពេទ្យទាំងអស់សម្រាប់ការជួយសង្គ្រោះយ៉ាងឆាប់រហ័ស និងខ្នះខ្នែងដោយយកចិត្តទុកដាក់គ្រប់ដំណាក់កាលទាំងអស់។ កីឡាការនីរូបនេះបានបន្ថែមថា ការគាំទ្រពីអ្នកទាំងអស់គ្នាគឺមានន័យធំធេងណាស់សម្រាប់គាត់ ។

ហេតុការណ៍នោះកើតឡើងដោយកីឡាការិនី DeMelo វ័យ ២៧ឆ្នាំ ស្រាប់តែអង្គុយចុះក្នុងតារាងបាល់ទាត់នៅពេលទើបតែចប់តង់ទី១បាន២នាទី មិត្តរួមក្រុមបានរត់សំដៅទៅរកគាត់ ហើយអាជ្ញាកណ្តាលបានគ្រូបង្វឹករបស់គាត់ឱ្យទៅពិនិត្យមើល។ ស្រាប់តែក្រោយមកត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ DeMelo ក៏ដួល ហើយមិត្តរួមក្រុមរបស់នាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជួយសង្គ្រោះនាង ។

កាលពីឆ្នាំមុន កីឡាការិនី DeMelo ធ្លាប់ត្រូវបានពិនិត្យឃើញមានជំងឺប្រព័ន្ធភាពស៊ាំរាងកាយ ហើយក៏ធ្លាប់មានបញ្ហាសុខភាពម្តងនៅការប្រកួតដើមរដូវកាលនេះបន្ទាប់ពីនាងបានចាកចេញពីការប្រកួតមុនម៉ោងដោយសារតែអការៈថប់ទ្រូងនិងវិលមុខ។ យោងតាមការឱ្យដឹងពីមន្ទីរពេទ្យ Mayo Clinic, កីឡាការិនី DeMelo មានជំងឺផ្នែកប្រព័ន្ធភាពស៊ាំនៃរាងកាយ ដែលស្ថានភាពនេះជំរុញឱ្យក្រពេញទីរ៉ូអ៊ីដធ្វើការលឿនខុសធម្មតា បង្ខំឱ្យរាងកាយបាត់បង់ប្រក្រតីភាព។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_MT1FLDM234587%3A708945777

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង