×

ទីលានប្រកួត Tennis ពណ៌ខ្មៅដ៏អស្ចារ្យនឹងតម្លើងនៅមជ្ឈមណ្ឌល Chase Center របស់ទីក្រុង សម្រាប់ការប្រកួត Laver Cup

ទីលានប្រកួត Tennis ពណ៌ខ្មៅដ៏អស្ចារ្យសម្រាប់ការប្រកួតកីឡាវាយ Tennis Laver Cup បានត្រៀមរួចជាស្រេចសម្រាប់បម្រើដល់ការប្រកួតនៅទីក្រុង San Francisco ។

ការប្រកួតដែលប្រមូលផ្តុំដោយកីឡាករ superstars ប្រចាំទ្វីប Europe លេងតតាំងនឹងអ្នកប្រកួតប្រជែងទាំងឡាយមកពីទូទាំងពិភពលោក ។ កីឡាដ្ឋាន Chase Center នឹងក្លាយជាកន្លែងស្វាគមន៍អ្នកចម្បាំងប្រចាំវិស័យកីឡា NBA និង WNBA ។

លោក CEO Steve Zacks របស់ Laver Cup បាននិយាយថា កីឡាករជាច្រើននឹងបានមកប្រកួតគ្នានៅកីឡាដ្ឋាន Chase Center គឺប្រៀបដូចទទួលបានឱកាសដ៏ពិសេសបំផុតមួយក្នុងឆាកជីវិត ។

កីឡាករ Tennis ទ្វីបអឺរ៉ុបដូចជា Carlos Alcaraz, Alexander Zverev, Holger Rune, Casper Ruud, Jakub Mensik, និង Flavio Cobolli ជាដើម នឹងត្រូវដឹកនាំដោយប្រធានក្រុម Yannick Noah និងប្រធានក្រុមរង Tim Henman ខណៈកីឡាករមកពីក្រុមលំដាប់ពិភពលោករួមមាន Taylor Fritz, Alex de Minaur, Francisco Cerundolo, Alex Michelsen, Joao Fonseca, និង Reilly Opelka នឹងត្រូវដឹកនាំដោយប្រធានក្រុម Andre Agassi និងមាន Pat Rafter ធ្វើជាអនុប្រធានក្រុម ។

លោក Zacks និយាយថាការប្រកួតនេះ នឹងផ្តល់ឱកាសដល់កីឡាករទាំងអស់ ទទួលបានការបង្ហាត់បង្ហាញពីគ្រូបង្វឹកឆ្នើមបំផុតក្នុងវិស័យកីឡាប្រភេទនេះ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW509915092025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង