
ក្រុមអង្គការតស៊ូមតិ និងក្រុមអ្នកគាំទ្របាល់ទាត់បានអំពាវនាវឲ្យសហព័ន្ធបាល់ទាត់អឺរ៉ុបបដិសេធអ៊ីស្រាអែល។ សារនេះបានបង្ហាញលើបដាឌីជីថលនៅ Times Square នៅថ្ងៃអង្គារ៍នេះ ដើម្បីចាប់ផ្តើមយុទ្ធនាការទាមទារមួយឈ្មោះថា #GameOverIsrael នៅមុនព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តិទៅនៅប៉ុន្មានខែខាងមុខ។
បដាឌីជីថលនេះត្រូវបានដាក់នៅទីក្រុង ញូវយ៉ក ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup ៨ ប្រកួត នៅឆ្នាំក្រោយ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ហើយព្រឹត្តិការណ៍នេះ មានប្រទេសកាណាដា មិសិកូ នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាសម្រាប់ការប្រកួតកីឡាអន្តរជាតិដ៏ធំនេះ ជាមួយនឹងសហរដ្ឋអាមេរិក ។
យុទ្ធនាការនេះអំពាវនាវឱ្យសហព័ន្ធបាល់ទាត់នៅប្រទេសបែលហ្សិក អង់គ្លេស បារាំង ក្រិច អៀរឡង់ អ៊ីតាលី ន័រវេស ស្កត់លែន និងប្រទេសអេស្ប៉ាញ ធ្វើពហិការចំពោះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែល ហាមឃាត់ក្រុមកីឡាករអ៊ីស្រាអែលមិនឱ្យចូលរួមប្រកួតនៅក្នុងប្រទេសរបស់ពួកគេ ហេតុផលគឺដោយសារការវាយប្រហារនៅហ្គាសា។
ប្រភពពី Reuters បានឱ្យដឹងថា ពួកគេនៅមិនអាចទាក់ទងសុំការបំភ្លឺពី FIFA, UEFA ឬសហព័ន្ធបាល់ទាត់អ៊ីស្រាអែលបាននៅឡើយទេចំពោះករណីនេះ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_L2N3V310C%3A1188532408