
Lionel Messi និង Jordi Alba ម្នាក់បានស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ និងម្នាក់ទៀតជួយឱ្យមានការស៊ុត បាលបញ្ចូលទីបាន ១គ្រាប់ផងដែរ ដែលនាំឱ្យក្រុមបាល់ទាត់ Inter Miami យកឈ្នះ ៣-១ ទៅលើក្រុម Seattle Sounders នៅយប់ថ្ងៃអង្គារ៍ម្សិលមិញនាការប្រកួតនៅ Fort Lauderdale ។
កីឡាករ Ian Fray ក៏បានស៊ុតបញ្ចូលទីបាន ១គ្រាប់ឱ្យក្រុម Inter Miami ដែរ ខណៈ Oscar Ustari បានសង្គ្រោះបាល់បានរហូត៥ដង។
នេះជាគ្រាប់បាល់ទី ២០ របស់ Messi ឱ្យលីគ MLS ដែលចំនួននេះតិចជាងការទាត់បាល់បញ្ជូលទីរបស់ប្រធានក្រុម Nashville គឺកីឡាករ Sam Surridge ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ។ Messi ស៊ុតបាន ២០គ្រាប់ក្នុង២១ប្រកួតក្នុង រដូវកាលនេះ ក្រោយពីស៊ុតបាន២០ក្នង១៩ប្រកួតកាលពីរដូវកាលមុន ។
ក្រុម Miami ក្នុងរដូវកាលនេះ ឈ្នះ១៤ប្រកួត ចាញ់៦ ស្មើ៧ ពិន្ទុសរុបបាន៤៩ពិន្ទុ គឺបានពិន្ទុស្មើគ្នាជាមួយក្រុម Columbus ជាពិន្ទុសរុបខ្ពស់បំផុតទី៥ ក្នុងចំពោមក្រុមទាំងអស់ ដែលមាននៅតារាងពិន្ទុ Eastern Conference ខណៈកីឡាករ Obed Vargas ស៊ុតបាល់បញ្ជូលទីឱ្យក្រុម Seattle ឈ្នះ១២ប្រកួត ចាញ់៨ ស្មើ៩ ពិន្ទុសរុប៤៥ពុន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅក្រុមបាល់ទាត់ប៉ែកអឺរ៉ុប ។
ប្រភព៖
https://www.reutersconnect.com/all?id=tag%3Areuters.com%2C2025%3Anewsml_RW536116092025RP1%3A5
