×

តារាវាយកូនបាល់លើទឹកកក Alex Ovechkin ក្រុម Washington Capitals របួសមិនបានចូឡរួមវគ្គហ្វឹកហាត់ថ្មី

កីឡាករវាយកូនបាល់លើទឹកកកដែលគេឱ្យរហស្សនាមតារាប្រចាំក្រុម Washington Capitals គឺលោក Alex Ovechkin បានខកខានក្នុងការចូលហ្វឹកហាត់ដោយសារតែមានរបួសជើងតិចតួច ប៉ុន្តែគាត់បានអះអាងថា រឿងនេះគ្មានអ្វីគួរឱ្យព្រួយបារម្ភទេ គាត់អាចត្រលប់ទៅវិញក្នុងពេលដ៏ឆាប់ ។ ទន្ទឹមគ្នានេះ គ្រូបង្វឹកគឺលោក Spencer Carbery ហៅរឿងនេះថា “មិនមែនជារឿងធំដុំ” ។

កីឡាករ Ovechkin ដែលទើបចូលវ័យ៤០ឆ្នាំ និងកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួន មិនទាន់បានសម្រេចចិត្តនៅឡើយទេថាតើគាត់នឹងចូលនិវត្តន៍ឬមួយនៅលេងកីឡាវាយកូនបាល់លើទឹកកកបន្តនៅពេលបិទបញ្ចប់រដូវកាលនេះ។

កីឡាករ Ovechkin បានក្លាយជាកំពូលអ្នកស៊ុតកូនបាល់លើទឹកកកគ្រប់ការប្រកួតទាំងអស់ឱ្យក្រុម កាលពីរដូវកាលប្រកួត និទាឃរដូវមុន វ៉ាដាច់កីឡា Wayne Gretzky ដែលស៊ុតបាន 894គ្រាប់សម្រាប់ការប្រកួតប៉ុន្មានសប្តាហ៍ចុងក្រោយនៅរដូវកាលនេះ ដោយកីឡាករ Ovechkin ស៊ុតបំប៉ោងសំណាញ់បាន ៤៤គ្រាប់ រាប់ពីការប្រកួតនៅឆ្នាំ២០២៤ ឆ្លងចូល ២០២៥ នាំឱ្យចំនួនគ្រាប់ដែលគាត់ស៊ុតបានគឺ 897គ្រាប់ ជាចំនួនឯកគ្គទកម្មខ្ពស់បំផុតមួយ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW614718092025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង