កីឡាករវាយកូនហ្គោល ទីរ៉ែល ហាតុន (Tyrrell Hatton) របស់ចក្រភពអង់គ្លេស បានឈ្នះពាន Ryder Cup សម្រាប់ទ្វីបអឺរ៉ុប ក្នុងការប្រកួតទល់នឹងកីឡាករវាយកូនហ្គោលរបស់អាមេរិកគឺលោក កូលីន ម៉ូរីកាវ៉ា (Collin Morikawa) កាលពីថ្ងៃអាទិត្យម្សិលមិញនៅទីលានវាយកូនហ្គោល Bethpage Black ដែលក្រុមម្ចាស់ផ្ទះទទួលរងបរាជ័យដ៏គួរឲ្យសោកស្តាយ។
ជ័យជម្នះនេះកើតឡើងមិនទាន់ជាយូរប៉ុន្មានទេ បន្ទាប់ពីកីឡាករ ធ្នូឡូរី (Shane Lowry) បានធ្វើឱ្យក្រុមអឺរ៉ុបរក្សាដំណែងជាអ្នកគ្រប់គ្រងពានបាន ដោយលទ្ធផលស្មើក្នុងការប្រកួតជាមួយកីឡាករអាមេរិក រ៉ស្សែល ហែនលី (Russell Henley) ក្លាយជាអ្នកនាំអឺរ៉ុបឱ្យឈានដល់គោលដៅសម្រេចបានពិន្ទុខ្ពស់ យកឈ្នះជាផ្លូវការ។
ក្រុមអឺរ៉ុបត្រូវការពិន្ទុត្រឹមតែ ២.៥ពិន្ទុ ពីការប្រកួតឯកត្តជនចំនួន ១១ ប្រកួត ដើម្បីធានានូវជ័យជម្នះក្នុងការប្រកួត the Ryder Cup ដែលមនុស្សជាច្រើនយល់ថាក្រុមអឺរ៉ុបនឹងអាចធ្វើបានដោយងាយស្រួល ហើយទីបំផុតកីឡាករ Tyrrell Hatton ធ្វើឱ្យក្តីរំពឹងទុកនេះក្លាយជាការពិត នៅក្នុងការប្រកួតជុំទីពីរដល់ជុំផ្តាច់ព្រ័ត្រ យកជ័យជម្នះឱ្យក្រុម អឺរ៉ុប ។
កីឡាករដណ្តើមជ័យជម្នជូនក្រុមអឺរ៉ុប Tyrrell Hatton បញ្ចេញចំណាប់អារម្មណ៍ថា ការប្រកួតរយៈ ១២ ម៉ោងនេះ ធ្វើឱ្យរូបលោកជួបបទពិសោធន៍ស្ត្រេសបំផុតក្នុងឆាកជីវិត យើងដឹងថាពួកគេខ្លាំង ប៉ុន្តែក៏មិននឹកស្មានថាពួកគេវាយ ទប់ទល់នឹងស្វឹតស្វាយដល់កម្រិតនេះទេ ៕
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW865328092025RP1%3A5