កីឡដ្ឋានដែលត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតក្រុមនារីបិសាចក្រហម Manchester United និងសម្រាប់ក្រុមយុវជនអាយុក្រោម ២១ ឆ្នាំនឹងត្រូវបានប្ដូរឈ្មោះជាផ្លូវការពី Leigh Sports Villag ចាប់ពីពេលនេះតទៅហើយ ។
ការសម្រេចប្ដូរឈ្មោះខាងលើគឺត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡដ្ឋានមួយនេះបំបែកំណត់ត្រាដែលមានអ្នកចូលរួមទស្សនាច្រើនបំផុត ខណៈដែលការប្ដូរឈ្មោះថ្មីពី Leigh Sports Villag ទៅជា The Progress With Unity Stadium ក៏ទទួលបានការអនុញ្ញាតិជាផ្លូវការពីកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំស្រុក Wigan ផងដែរដើម្បីសម្ភោធឈ្មោះថ្មីជាផ្លូវការ ប៉ុន្តែនៅក្នុងឈ្មោះខ្លីគេនៅតែហៅថា LSV ដដែល នេះបើតាមការចេញផ្សាយពីសារព័ត៍មាន GOAL ។
គួររំលឹកថាកីឡដ្ឋានមួយនេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០០៨ កន្លងទៅ និងមានសមត្ថភាពផ្ទុកអ្នកទស្សនាសរុបបាន ១២,០០០ នាក់ ដែលចំណាយថ្លៃសាងសង់អស់ ១៧.៥ លានផោន ៕