កីឡាករប្រណាំងកង់ Tadej Pogacar បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ឡើងភ្នំ Kigali នៃប្រទេស Rwanda ដើម្បីដណ្តើមជើងឯកពិភពលោកខាងប្រណាំងកង់ផ្នែកបុរសជាលើកទី២កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលប្រៀបបានទៅនឹងខ្យល់ជំនោរហ៊ុព័ទ្ធព្រឹត្តិការណ៍មិនឃ្លាងឃ្លាត រីឯកីឡាករជិះកង់សញ្ជាតិ Slovenian រូបនេះ ក៏បុកគ្រឹះដំណែងជើងឯកប្រណាំងកង់របស់ខ្លួនមិនឱ្យរបើករបាញទៅណាអ៊ីចឹងដែរ ។
Tadej Pogacar បានឈ្នះក្នុងដំណែងជើងឯកច្រើនវេទិកាប្រកួតមកហើយ ប៉ុន្តែនេះគឺជាដំណែងជើងឯកនៅទ្វីបអាហ្វិកជាលើកដំបូងរបស់គាត់ដោយមានអ្នកគាំទ្ររាប់ពាន់អ្នកឈរទះដៃ និងស្រែកសាទរនៅតាមដងផ្លូវ ។
ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករសញ្ជាតិប៊ែលហ្សិក Remco Evenepoel ដែលធ្លាប់ឈ្នះក្នុងការប្រណាំងបែបឯកត្តជន ពោលគឺការជិះកង់ប្រណាំងនៅនឹងថេរវេលាម្នាក់ម្តងៗ ដែលគេធ្លាប់ឈ្នះជាប់ៗគ្នាជាច្រើនការប្រកួតកន្លងមកហើយ ប៉ុន្តែពេលនេះធ្វើបានត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងថេរវេលា១នាទី២៨វិនាទី ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករសញ្ចាតិអ៊ីស្រាអែល Ben Healy ដែលវិនាទីរបស់គាត់ហួសដល់ ៤៨វិនាទី ៕
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW865128092025RP1%3A5