×

Fabrizio បង្ហើបថា Xavi កំពុងតែសិក្សាពី Premier League ហើយក៏មានបុរសម្នាក់នេះដែលមានខ្សែរយៈច្រើននៅ INOES ជាបេក្ខភាពមកកាន់តំណែងនៅ Old Trafford ផងដែរ ប្រសិនបើក្លិបដកដំណែងលោក Amorim

អ្នកជំនាញខាងទីផ្សារដោះដូរកីឡាករដ៏ល្បីគឺលោក Fabrizio Romano បានបង្ហើបនៅរាត្រីយប់ថ្ងៃអាទិត្យម្សិលមិញថាដំណឹង និងដំណែងបច្ចុប្បន្នរបស់លោកអ្នចកាត់ការលោក Ruben Amorim គឺមិនមានសម្ពាធខ្លាំងនោះទេបើទោះបីជាបើកឆាក ៦ ប្រកួតដំបូងចាញ់ដល់ទៅ ៣ លើកក៏ដោយក្ដី ។

ទោះជាទុកឱកាស និងផ្ដល់ទំនុកចិត្តពិតមែនតែ Fabrizio បន្តថាលោក Ratcliffe ចង់ឃើញការរីកចម្រើនរបស់ក្រុមជាបន្តបន្ទាប់ ហើយស្ថានភាពបច្ចុប្បន្នគឺត្រូវតែប្រសើរឡើង ប្រសិនបើលោក Amorim ចង់បន្តកាន់តំណែងនៅ Old Trafford ហើយជាថ្មីម្ដងទៀតគឺថ្នាក់លើរបស់ក្លិបមិនបាននឹករក ឬទាក់ទងអ្នកចាត់ការណាម្នាក់មកជំនួសលោក Amorim ឡើយ តែប្រសិនបើផែនការត្រូវបានផ្លាស់ប្ដូរភ្លាមៗ នោះលោក Gareth Southgate នឹងនៅតែជាបេក្ខភាពចូលកាន់តំណែងមួយនេះដូចមុនដដែលព្រោះតែគាត់មានទំនងទំនងយ៉ាងល្អ និងមានមិត្តច្រើនក្នុងជួរប្រឹក្សាភិបាលនៅ INOES របស់លោក Ratcliffe តែក៏យើងមិនអាចយកជាការបាននោះទេថាទំនាក់ទំនងរបស់គាត់នឹងអាចជួយគាត់ ជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាអ្នកចាត់ការថ្មី ព្រោះក្លិបនឹងសម្លឹងឃើញអ្នកចាត់ការផ្សេងៗដ៏ទៃទៀតនៅតែជាបេក្ខភាពចូលកាន់តំណែង ប្រសិនបើមានការផ្លាស់ប្ដូរពិតមែន ។

បច្ចុប្បន្ន Xavi Hernandez ក៏កំពុងសិក្សា Premier League និងអំពីអង់គ្លេសផងដែរ ហើយក៏នឹងអាចយល់ព្រមចូលដឹកនាំបិសាចក្រហម​ភ្លាមៗតែម្ដង ប្រសិនបើចរចាគ្នាត្រូវ បើទោះបីបិសាចក្រហមគ្មានកៅអីលេងនៅអ៉ឺរ៉ុបរដូវកាលក្រោយក៏ដោយ តែគ្រប់យ៉ាងគ្រាន់តែជាផែនការ B ព្រោះបច្ចុប្បន្នរវាងបិសាច និងលោក Amorim គឺមិនទាន់ឈានដល់ចំណុចត្រូវព្រួយបារម្ភណ៍ខ្លាំងនោះទេ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង