×

Rooney ថាព្រឹលឹង និងអត្តសញ្ញាណចាប់ផ្ដើមបាត់បង់ជាបណ្ដើរៗ ខណៈម្ចាស់ក្លិបដាច់ខាតត្រូវមានចំណាត់ការចំពោះរឿងនេះ

វិរៈបុរស និងជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម Manchester United គឺ Wayne Rooney លើកឡើងថាអត្តសញ្ញាណ របស់ក្លិបចាប់ផ្ដើមបាត់ទៅជាបន្តបន្ទាប់ ហើយមិនថា Glzer ឬលោក Ratcliffe ត្រូវតែមានចំណាត់ការចំពោះរឿងខាងលើ ។

ថ្លែងនៅក្នុង BBC Podcast, Rooney បានលើកឡើងបែបនេះថា ៖ « កីឡាករមួយចំនួនក្នុងក្រុមគឺមិនសមនឹងពាក់អាវរបស់ United លេងលើទីលានឡើយ ។ ខ្ញុំមើលមិនឃើញអ្វីទាល់តែសោះដែលផ្ដល់ឲ្យខ្ញុំមានទំនុកចិត្តលើក្រុមឡើងវិញ ហើយយើងត្រូវការ ការផ្លាស់ប្ដូរដ៏ធំមិនថាជាអ្នកចាត់ការ ឬកីឡាករនោះទេ យើងត្រូវតែធ្វើយ៉ាងណាឲ្យ United អាចត្រឡប់មកវិញបាន ។ វាត្រូវតែមានចំណាត់ការច្បាស់លាស់មួយពីម្ចាស់ក្លិបមិនថាលោក Glazer ឬលោក Ratcliffe នោះទេ ព្រោះពីមួយនាទីទៅមួយនាទីរឿងរញ៉េរញ៉ៃស្មុគ្រស្មាញជាច្រើនបានកើតឡើង, វប្បធម៍បាល់ទាត់បានបាត់បង់, មនុស្សបាត់បង់ការងារ ហើយសូម្បីតែកូនខ្ញុំ ២ នាក់ក៏ព្រួយបារម្ភណ៍ពីស្ថានភាពបច្ចុប្បន្នប៉ះពាល់ដល់អ្វីដែលពួកគេក្នុងក្រុមយុវជនផងដែរ ។ »

គួររំលឹកថាការចាញ់ ៣-១ ទល់នឹង Brentford នៅសប្ដាហ៍មុនធ្វើឲ្យ United មិនទាន់ស្គាល់ឈ្នះទាល់តែសោះក្នុងការប្រកួតក្រៅដី ៨ លើកកន្លងមក ដែលស្មើរ ២ និងចាញ់ ៦ ជាកំណត់ត្រាអាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៩ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង