អ្នកចាត់ការវ័យ ៥១ ឆ្នាំរបស់ក្រុម Crystal Palace លោក Oliver Glasner មិនបានធ្វើការបដិសេធ ឬអ្វីមួយនោះឡើយ នៅពេលដែលត្រូវបានអ្នកសារព័ត៍មានសាកសួររឿងដំណឹងចរចាមអារ៉ាមដែលគាត់អាចនឹងជំនួសលោក Ruben Amorim នៅបិសាចក្រហម ។
ថ្លែងនៅក្នុងកិច្ចសន្ទនាមួយអំពីការត្រៀមខ្លួនរបស់កូនក្រុមសម្រាប់ការប្រកួតបន្ទាប់ លោក Glasner បានឆ្លើយតបនឹងអនាគតដែលអាចនឹងទៅដឹកនាំនៅ Old Trafford ថា ៖ « ខ្ញុំបានឃើញពីព័ត៌មានចរចាមអារ៉ាមទាំងនោះ ហើយខ្ញុំមិនឃើញមានអ្វីលើសពីហ្នឹងទេ ហើយខ្ញុំក៏នៅតែដូចធម្មតាមិនមានអ្វីប្រែប្រួលឡើយជាក់ស្ដែងដូចជាការត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់ប្រចាំថ្ងៃរបស់ក្រុម និងពិភាក្សាជាមួយក្រុមការងារ ហើយត្រូវរីករាយនូវពេលវេលាដែលខ្ញុំមាននៅទីនេះ ។ »
គួររំលឹកថាបុរសសញ្ចាតិអាល្លឹម៉ង់ខាងលើទទួលបានការចាប់អារម្មណ៍ពីក្រុមធំៗជាច្រើនចំពោះសមត្ថភាពនៃការដឹកនាំរបស់គាត់ ជាពិសេសគឺក្នុងការប្រកួតទល់នឹងក្រុមធំៗដូចជា City, Liverpool & Arsenal លោក Glasner តែងតែរៀបចំ និងធ្វើបានល្អជាមួយ Palace ជានិច្ច ៕