×

កីឡាវាយ Tennis, Jannik Sinner បានយកឈ្នះកីឡាករ De Minaur នឹងត្រូវប្រឈមជាមួយកីឡាករ Tien នៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត China Open

កីឡាករវាយ Tennis, Jannik Sinner បានបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងភាពខ្លាំងរបស់ខ្លួន ក្រោយពេលវាយយកឈ្នះកីឡាសញ្ញាតិអូស្ត្រាលី Alex de Minaur ដោយលទ្ធផល 6-3 4-6 6-2 កាលពីថ្ងៃអង្គារ៍ម្សិលមិញ នឹងឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត China Open ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត Sinner ជើងឯក Grand Slam ៤ជំនាន់ នឹងត្រូវជួបកីឡាករសញ្ជាតិអាមេរិក វ័យ១៩ឆ្នាំ, Learner Tien ដែលបានឡើងមកវគ្គផ្តាច់ព្រ័ត្រ ក្រោយរូបគេបានយកឈ្នះកីឡាករ Daniil Medvedev ជើងឯក U.S. Open 2021 ប៉ុន្តែក្នុងអំឡុងពេលប្រកួតនោះ Medvedev បានជួបបញ្ហារមួលសាច់ដុំ នាំឱ្យគាត់ប្រកួតចាញ់កីឡាករ Tien ក្នុងលទ្ធផល 7-5 5-7 0-4 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

ដំបូងឡើយកីឡាករ Medvedev ប្រកួតបានយ៉ាងល្អ ប៉ុន្តែក្រោយពីចាញ់ក្នុងសឺវីសរបស់ខ្លួន២ដង គាត់បានប្រឹងបយ៉ាងខ្លាំងរហូតយកឈ្នះនៅ Set ទី១ និងប្រុងយកឈ្នះនៅ Set ទី២ ទៀត ដោយយកបានពិន្ទុ 5-3 ទៅហើយ ប៉ុន្តែស្ថានភាពរាងកាយរបស់គាត់ លែងអាចស៊ូទ្រាំបានតទៅទៀត ដែលតម្រូវឱ្យគណៈកម្មការផ្អាកក្រោមគោលការណ៍ដែលមានចែង បើទោះមានការតវ៉ាពីសំណាក់រូបលោកក៏ដោយក្តី ។

ចំពោះកីឡាករ Sinner វិញ ក្នុងការប្រកួតជាមួយកីឡាករ De Minaur, Sinner បានចាប់ផ្តើមវាយសម្រុកយ៉ាងលឿន នាំមុខជាមួយនឹងលទ្ធផល 4-2 យកឈ្នះនៅ Set ទី១ ប៉ុន្តែ De Minaur បានយកឈ្នះនៅ Set ទី២ វិញ ក្រោយមកនៅ Set ទី៣, Sinner ក៏បានយកឈ្នះវិញក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើល នាំឱ្យជ័យជម្នះនេះ ក្លាយជាជ័យជម្នះក្នុងការប្រកួតផ្តាច់ព្រ័ត្រលើកទី៩ជាប់ៗគ្នារបស់គាត់ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW916630092025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង