×

ស្ងាត់ៗ Mbuemo ចេញកិច្ចសម្ភាសន៍ឯកជនមួយក្រោយក្រុមចាញ់ Brentford ៣ – ១ សប្ដាហ៍មុន

ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ ២៦ ឆ្នាំគឺ Bryan Mbuemo របស់ក្រុមបិសាចក្រហម Manchester United លើកឡើងក្នុងកិច្ចសម្ភាសន៍ឯកជនមួយថាកីឡាករត្រូវតែមានទំនួលខុសត្រូវចំពោះលទ្ធផលដែលក្រុមកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sport, Mbeumo ខ្សែប្រយុទ្ធដែលត្រូវបានក្លិបនាំយកមកក្នុងតម្លៃ ៧១ លានផោនបានលើកឡើងដូច្នេះថា ៖ « ជាការពិតទៅយើងពិតជាខកចិត្តចំពោះលទ្ធផលយ៉ាងខ្លាំង ។ ខ្ញុំគិតថាអ្នកគ្រប់គ្នាទាំងអស់នៅក្នុងក្រុមគួរតែមានទំនួលខុសត្រូវ ព្រោះនៅពេលដែលអ្នកលេងនៅក្លិបយក្សបែបនេះ អ្នកគ្រប់គ្នាត្រូវដឹងថាអ្វីដែលពួកគេត្រូវធ្វើ ជាពិសេសគឺជាក្រុម ហើយត្រូវតែធ្វើឲ្យបានប្រសើរឡើងជាបន្តបន្ទាប់ ។ អ្វីដែលយើងត្រូវផ្ដោតនោះគឺផ្ដោតលើខ្លួនឯង ហើយកុំស្ដាប់សម្ដីខាងក្រៅ ហើយព្យាយាមផ្ដោតនៅតែលើខ្លួនឯងគឺជាការស្រេច ។ »

ទាក់ទងនឹងប្រធានក្រុម Bruno Fernandes វិញដែលរូបគេខកខានការទាត់បាល់ប៉េណាល់ទីសប្ដាហ៍មុន Mbeumo បានលើកឡើងដូច្នេះថា ៖ « ជាការពិតទៅយើងត្រូវតែគាំទ្រ និងលើកទឹកចិត្តគេព្រោះគេតែងតែផ្ដល់អ្វីល្អបំផុតសម្រាប់ក្រុម ។ វាជារឿងធម្មតា ដែលពេលខ្លះយើងត្រូវតែជួយយោងរូបគេខ្លះអំឡុងការប្រកួត ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង