×

អ្នកគាំទ្របិសាចនៅអង់គ្លេសជាច្រើនឲ្យត្រៀមតាក់ស៊ីសម្រាប់លោក Amorim និងត្រៀន Private Jet ដើម្បីទៅដឹកលោក Oliver Glasner របស់ Crystal Palace

ដំណឹងព័ត៌មានដ៏ក្ដៅគគុកដែលអ្នកគាំទ្រ និងអ្នកការសែតជាច្រើនបានចេញផ្សាយទាក់ទងនឹងអនាគតអ្នកចាត់ការលោក Ruben Amorim កំពុងរង្គុះរង្គឺខ្លាំងក្នុងបណ្ដាញសង្គម ខណៈអ្នកគាំទ្រមួយចំនួនចាប់ផ្ដើមអស់ភាពអត់ធន់នឹងលោក Amorim ក្រោយដឹកនាំក្រុមចាញ់ដល់ទៅ ៣ ក្នុងចំណោម ៦ ប្រកួតដំបូង ។

ជជែកវែកញែរឿងអ្នកចាត់ការថ្មី មានអ្នកគាំទ្រម្នាក់បានលើកឡើងដូច្នេះថា ៖​ « លោក Oliver Glasner គឺមានអ្វីៗគ្រប់យ៉ាងលើសលោក Amorim មិនត្រឹមតែសមត្ថភាពនៅ Crystal នោះទេ តែគាត់ក៏ធ្វើបានល្អនៅ Eintract និង Wolfsberg ដូចគ្នា ហើយគាត់ទើបតែមានវ័យ ៥១ ឆ្នាំប៉ុណ្ណោះជាមួយបទពិសោធន៍យ៉ាងច្រើនរាប់មិនអស់ ។ United មិនគួរបណ្ដោយអោយខាតពេលវេលាជាមួយលោក Amorim ទៀតនោះទេ បើទោះបីជាយើងឈ្នះ Sunderland នៅសប្ដាហ៍នេះគឺវាគង់តែដល់ពេលប៉ុណ្ណោះ ។ »

ដោយឡែកអ្នកគាំទ្រម្នាក់ទៀតក៏បាននិយាយយ៉ាងខ្លីថា ៖ « តាក់ស៊ីសម្រាប់លោក Amorim ហើយត្រៀមយន្តហោះឯកជន ឬ Private Jet សម្រាប់ទទួលលោក Glasner មក Old Traford ។ » ទន្ទឹមអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា ៖ « លោក Amorim មានតែលុត Sunderland យ៉ាងហោច ៥ – ០ ប៉ុណ្ណោះដើម្បីទាក់ទាញចិត្តខ្ញុំមកវិញបាន ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង