កីឡាករវាយ Tennis, Jenson Brooksby សាងកំណត់ត្រាជ័យជម្នះ7-6(2) 6-1 ឈ្នះកីឡាកររបស់ប្រទេសជប៉ុន James Trotter កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងការប្រកួតជុំទី១ ពានរង្វាន់ the Shanghai Masters ។
កីឡាករ Brooksby បានបន្តទម្រង់លេងដ៏ល្អរបស់ខ្លួននៅឯការប្រកួត ATP Masters 1000 ក្នុងប្រទេសចិន ក្រោយពេលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត the Japan Open កាលពីដើមសប្តាហ៍នេះ ។
គាត់ឈ្នះសឺវីសដោយគូបដិបក្ខមិនអាចចាប់បាន 6ដង និងឈ្នះពិន្ទុ 84% ក្នុងការតតាំងដែលសឺវីសវាយចេញពីខាងគាត់ទៅ នាំឱ្យមានពិន្ទុឡើងខ្ពស់ ផ្តួលកីឡាករ Trotter ក្នុងរយៈពេល 1 ម៉ោង, 40 នាទី ។ គូប្រកួតនៅជុំទី២របស់ Brooksby គឺកីឡាករ Tallon Griekspoor មកពីប្រទេស Netherlands ។
ការប្រកួតនៅទីក្រុងសៀងហៃនេះ បានតម្រូវឱ្យកំពូលកីឡាករ២រូបមិនបាច់ប្រកួតនៅជុំទី១ទេ ដោយរង់ចាំប្រកួតនៅជុំទី២តែម្តង រួមមានកីឡាករ Jannik Sinner និងកីឡាករ Novak Djokovic ដែលពួកគេទាំងពីរពុំមានវត្តមាននៅក្នុងការប្រកួតបើកឆាកឡើយ ។
ចំពោះលទ្ធផលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កីឡាករអ៊ីតាលី Matteo Arnaldi បានយកឈ្នះកីឡាករជប៉ុន Rei Sakamoto; កីឡាករបារាំង Benjamin Bonzai បានយកឈ្នះកីឡាករ Reilly Opelka របស់សហរដ្ឋអាមេរិក; កីឡាករព័រទុយហ្កាល់ Nuno Borges បានយកឈ្នះកីឡាករ Netherlands, Zandschulp; កីឡាករប្រទេសឈីលលី Alejandro Tabilo បានយកឈ្នះកីឡាករអាមេរិកាំង Marcos Giron ហើយកីឡាករចិន Bu Yunchaokete បានយកឈ្នះកីឡាករអាហ្សង់ទីន Juan Manuel Cerundolo ដែលបានធ្វើឱ្យម្ចាស់ផ្ទះចិនមានក្តីសង្ឃឹមជាខ្លាំងចំពោះគាត់ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW985802102025RP1%3A5