ប្រធាន FIFA លោក Gianni Infantino បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បាល់ទាត់មិនអាចដោះស្រាយជម្លោះបានទេ ប៉ុន្តែបាល់ទាត់ជាអ្នកនាំសារនៃសន្តិភាព និងការឯកភាពពិភពលោក។
“នៅ FIFA យើងមានកាតព្វកិច្ចប្រើប្រាស់កម្លាំងរបស់បាល់ទាត់ ដើម្បីនាំមនុស្ស ដែលនៅក្នុងតំបន់ផ្សេងគ្នាក្នុងពិភពលោកមករួមគ្នា” លោក Infantino បាននិយាយបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅទីក្រុងហ្ស៊ឺរីក។
លោកបានបន្តថា អង្គភាពបាល់ទាត់ពិភពលោកមិនអាចដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយបានទេ ប៉ុន្តែ អង្គភាព “អាចលើកកម្ពស់បាល់ទាត់ទូទាំពិភពលោក ដោយប្រើប្រាស់តម្លៃ នៃការឯកភាព ការអប់រំ វប្បធម៌ និងមនុស្សធម៌។
ការថ្លៃបែបនេះរបស់លោក Infantino បន្ទាប់ពីមួយរយ:មកនេះ FIFA ត្រូវបានអំពាវនាវឱ្យធ្វើសកម្មភាពអ្វីមួយពាកព័ន្ធនឹងបញ្ហាសង្គ្រាមនៅកាសា ខណៈដែលមន្ត្រីប៉ាលេស្ទីនបានទាមទារឱ្យផ្អាកអ៊ីស្រាអែលពីបាល់ទាត់អន្តរជាតិ។
បញ្ហានេះ ត្រូវបាន FIFA យកទៅពិនិត្យមើល អស់រយៈពេលពីរបីខែហើយ ប៉ុន្តែមិនទាន់មានសេចក្តីសម្រេចនៅឡើយទេ។ លោក Infantino បាននិយាយជាបន្តបន្ទាប់ថា បញ្ហាទាំងនេះត្រូវការការយល់ព្រមជាមួយសហព័ន្ធតំបន់ និងត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន។
ការថ្លែងបែបនេះ ធ្វើឡើង មួយថ្ងៃ បន្ទាប់ពីអនុប្រធាន FIFA លោក Victor Montagliani បាននិយាយថា ការសម្រេចចិត្តអំពីការចូលរួមរបស់អ៊ីស្រាអែលក្នុងការប្រកួតអឺរ៉ុប រួមទាំងជម្រុះ World Cup គឺជាការទទួលខុសត្រូវរបស់ UEFA ដោយផ្ទាល់។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងឈរក្នុងចំណាត់ថ្នាក់ទី 3 នៃក្រុមជម្រុះ World Cup នៅអឺរ៉ុប ខណ:អង្គការលើកលែងទោសអន្តរជាតិ ក៏បានផ្ញើលិខិតទៅកាន់ FIFA និង UEFA ដើម្បីទាមទារឱ្យផ្អាកសហព័ន្ធបាល់ទាត់អ៊ីស្រាអែលផងដែរ៕
ប្រភព៖https://www.reuters.com/sports/soccer/football-cannot-solve-conflict-carries-message-peace-says-fifas-infantino-2025-10-02/?utm_source=chatgpt.com