×

Lammens អាចទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងនៅសប្ដាហ៍នេះបន្ទាប់ពីមកដល់ Old Trafford តាំងពីចុងខែកញ្ញា

អ្នកចាំទីអន្តរជាតិបែលហ្ស៊ិកវ័យ ២៣ ឆ្នាម Senne Lammens ដែលជាកីឡាករមកដល់ Old Trafford ចុងក្រោយគេបង្អស់ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅ ២០២៥/២០២៦ កន្លងទៅ ត្រូវបានគេរំពឹងថានឹងពាក់ឯកសណ្ឋានបិសាចបង្ហាញវត្តមានជាលើកដំបូងក្នុងសប្ដាហ៍នេះ ឬយ៉ាងយូរត្រឹសប្ដាហ៍ក្រោយ។

តាមការគ្រោងទុក Lammens ដែលបានហ្វឹកហាត់ជាង ១ ខែជាមួយក្រុមការងារលោក Ruben Amorim កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមការងារបច្ចេកទេស ហើយនឹងរំពឹងថារូបគេអាចបង្ហាញវត្តមានជាលើកដំបូងទល់នឹង Sunderland នៅយប់ថ្ងៃអាទិត្យនេះប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ។

ទាក់ទងនឹងសមត្ថភាពរបស់ Lammens នេះទៀតសោត អ្នកចាំទីសិស្សច្បងរបស់បិសាចក្រហម Tom Heaton បានលើកឡើងដូច្នេះថា​ ៖ « គេជាកីឡាករដែលមានបុគ្គលិកលក្ខណៈរឹងមាំ, មានមូលដ្ឋានគ្រឹះនៃការចាំទីពិតជាគួរអោយចាប់អារម្មណ៍ណាស់ ។ ខ្ញុំឧស្សាហ៍និយាយទៅកាន់គេបន្ទាប់ពីហ្វឹកហាត់ ហើយជារួមសមត្ថភារបស់គេគឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់រហូតមកដល់ពេលនេះ ។ »

ទាក់ទងនឹងសមត្ថភាពរបស់ Lammens បច្ចេកវិទ្យាវិភាគទិន្នន័យ Opta បានបង្ហាញថា Lammens មានភាគរយនៃការ Save រាល់ការទាត់ចំគោលដៅទាំងអស់ ៧៧.៣% តាមរយៈការរៀរាំងទាត់សម្ដៅទីរបស់គូប្រកួតចំនួន ១៧៣ លើកក្នុងការបង្ហាញខ្លួន ៣០ ប្រកួតនៅលីគបែលហ្សិករដូវកាលមុន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង