×

កីឡាករលើកឡើងពីសីតណ្ហភាពដ៏អាក្រក់នៅឯការប្រកួត Shanghai Masters

កីឡាករដែលប្រកួតនៅកម្មវិធី Shanghai Masters បានតស៊ូក្នុងសីតុណ្ហភាពរហូតដល់ 34 អង្សាសេ ដែលបានធ្វើឱ្យទាំងកីឡាករនិងអ្នកចូលរួមទស្សនាជាច្រើននាក់មានអារម្មណ៍មិនស្រួលក្នុងខ្លួន ។ នៅពេលសួរអំពីបរិយាកាសទៅកាន់កីឡាករ Novak Djokovic ដែលបានធ្វើការប្រកួតចំនួនបីសិត ជម្រុះកីឡាករអាល្លឺម៉ង់ Yannick Hanfmann ក្នុងពិន្ទុ 4-6, 7-5, 6-3 លោកបានបញ្ជាក់ពីភាពលំបាកទ្រាំ ។

កីឡាករ Djokovic បាននិយាយពីលក្ខខណ្ឌអាកាសធាតុនៅទីក្រុងសៀងហៃនៅពេលថ្ងៃអំឡុងពេលប្រកួតនោះថា អាកាសធាតុនេះគឺដូចគ្នាសម្រាប់កីឡាករទាំងអស់ ប៉ុន្តែវាពិតជាអាក្រក់ខ្លាំងណាស់ ។ លោកបន្តហៅអាកាសធាតុបែបនោះដល់ថ្នាក់ប្រើពាក្យថា “ឃោរឃៅ” ដោយវាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសកីឡាករដែលប្រកួតគ្នានៅពេលថ្ងៃ គឺវារឹតតែអាក្រក់ ។

ចំណែកកីឡាករ Tallon Griekspoor បាននិយាយពាក្យអរគុណចំពោះខ្លួនឯង ដែលបានឆ្លងកាត់ការប្រកួតជាមួយកីឡាករ Jannik Sinner ដែលជាកីឡាករលំដាប់ទី២របស់ពិភពលោក ប៉ុន្តែគាត់ព្រួយបារម្ភចំពោះកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ដែលបានបោះបង់ការប្រកួតដែលទំនងជាដោយសារ បញ្ហារមួលសាច់ដុំ ។

កីឡាករ Griekspoor បាននិយាយថា “អ្នកច្បាស់ជាលែងចង់ឈ្នះនៅក្នុងបរិយាកាសបែបនេះ “ស្ថានភាពនៅទីក្រុងសៀងហៃពេញមួយសប្តាហ៍មកនេះពិតជាអាក្រក់ខ្លាំងណាស់ គាត់គិតថាគូប្រកួតរបស់គាត់រាងមានសំណាងបន្តិចដោយបានប្រកួតនាពេលល្ងាចដែលគ្មានកាំរស្មីព្រះអាទិត្យ ប៉ុន្តែការប្រកួតរយៈពេល២ម៉ោងនិង៣៦នាទី ពិតជារឿងពិបាកខ្លាំងផងដែរ ហើយនៅត្រឹមពាក់កណ្តាលសិតទី៣ ដៃគូរបស់គាត់គឺកំពូលកីឡាករ Jannik Sinner បានបោះបង់ការប្រកួតដោយសារបញ្ហារមួលសាច់ដុំ គាត់ពិតជាសោកស្តាយ និងជូនពរឱ្យ Sinner ឆាប់ជាសះស្បើយ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW077105102025RP1%3A6

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង