×

កីឡាការិនីវាយ Tennis, Siniakova ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលជាលើកដំបូង ខណៈកីឡាការិនី Alexandrova លេងបានយ៉ាងល្អ

កីឡាការិនីវាយ Tennis, Katerina Siniakova របស់សាធារណរដ្ឋឆេក បានឈ្នះការប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍ Wuhan Open កាលពីថ្ងៃច័ន្ទម្សិលមិញដោយយកឈ្នះ 6-4 6-4 ទៅលើកីឡាការិនី Diana Shnaider របស់ប្រទេសរុស្ស៊ីដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 15 ។

កីឡាការិនី Siniakova ដែលបានធ្លាក់ពិន្ទុមកប្រកួតក្នុងវគ្គជម្រុះ បានប្រឹងប្រែងស្តារស្ថានការណ៍ដុនដាបរបស់ខ្លួនឡើងវិញរហូតបានឡើងមកប្រកួតនៅជុំទីពីរ នៃវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួត WTA 1000 ឆ្នាំ 2025 នេះ ។

កីឡាការិនី Siniakova នឹងត្រូវជួបជាមួយកីឡាការិនី Maya Joint របស់ប្រទេសអូស្ត្រាលី ដែលបានយកឈ្នះកីឡាការិនីចិន Lin Zhu ក្នុងលទ្ធផល 7-5 7-6(10)។ កីឡាការិនី Joint បានវាយបកតាមពីក្រោយពិន្ទុ 10-9 ក្នុងការប្រកួតស្មើ មុនពេលបញ្ចប់ការប្រកួតក្នុងរយៈពេលត្រឹមតែជាង 2 ម៉ោងប៉ុណ្ណោះ។

សម្រាប់លទ្ធផលនៃការប្រកួតពីរគូផ្សេងទៀតកាលពីថ្ងៃចន្ទម្សិលមិញ កីឡាការិនីលំដាប់លេខ 9, Ekaterina Alexandrova របស់រុស្ស៊ីធ្វើបានយ៉ាងល្អដោយបានផ្តួលកីឡាការិនី Victoria Mboko របស់ប្រទេសកាណាដាក្នុងលទ្ធផល 6-3 6-2 ខណៈកីឡាការិនីលំដាប់លេខ 10, Clara Tauson របស់ប្រទេសដាណឺម៉ាក បានផ្តួលធ្វើឱ្យកីឡាការិនី Olga Danilovic របស់ប្រទេសស៊ែប៊ីជ្រុះចេញពីកម្មវិធីជាមួយនឹងលទ្ធផល 6-3,និង 7-5 ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW101506102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង