កីឡាករឈ្នះពាន World Cup សញ្ជាតិអ៊ីតាលី Cannavaro ទៅធ្វើគ្រូបង្វឹកឱ្យក្រុម Uzbekistan ខណៈក្រុមបាល់ទាត់នេះកំពុងត្រៀមខ្លួនសម្រាប់ប្រកួត World Cup ជាលើកដំបូងរបស់ពួកគេនៅឆ្នាំក្រោយ នេះបើតាមការលើកឡើងកាលពីពេលថ្មីៗនេះរបស់សហព័ន្ធបាល់ទាត់ជាតិនៃប្រទេសអាស៊ីកណ្តាលមួយនេះ។
កីឡាករ Cannavaro ធ្លាប់ជាកីឡាករដ៏ឆ្នើម បានជួយឱ្យក្រុមបាល់ទាត់អ៊ីតាលីឈ្នះពាន World Cup កាលពីឆ្នាំ ២០០៦ ក្នុងតួនាទីគាត់ជាកាពីទែនក្រុម ប៉ុន្តែប្រវត្តិក្នុងអាជីពជាគ្រូបង្វឹក មានជោគជ័យនិងបរាជ័យលាយឡំគ្នា ។
បុរសវ័យ ៥២ ឆ្នាំរូបនេះ ពីមុនធ្លាប់ធ្វើជាគ្រូបង្វឹកឱ្យក្លឹបនានានៅក្នុងប្រទេសចិន, Saudi Arabia រួមទាំងប្រទេស អ៊ីតាលី ជាប្រទេសកំណើតរបស់ខ្លួនផងដែរ ហើយនៅក្នុងឆ្នាំ ២០១៩ លោកធ្លាប់ធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នឱ្យក្រុមជម្រើសជាតិនៃប្រទេសចិនសម្រាប់រយៈពេលខ្លីផងដែរ ។
ការងាររបស់លោកនាពេលថ្មីៗនេះ ភាគច្រើនធ្វើជាមួយនឹងគ្រូបង្វឹក Dinamo Zagreb ប៉ុន្តែវាគ្រាន់តែជាការងាររយៈពេលខ្លី មិនដល់៤ខែផងទេ ហើយវាបានបញ្ចប់តាំងពីខែមេសាមកម្លេះ ។
អាជីពនាពេលខាងមុខនេះ លោកនឹងចូលទៅជំនួសកន្លែងគ្រូបង្វឹក Timur Kapadze ដែលបានបំពេញតួនាទីដល់ត្រឹមខែមិថុនាកន្លងទៅ ជាពេលដែលប្រទេសអាស៊ីកណ្តាលមួយនេះត្រូវបានគណៈកម្មការ World Cup វាយតម្លៃថាមានថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមប្រកួត World Cup 2026 ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW103306102025RP1%3A5