×

Rodri នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ជាមួយអេស្ប៉ាញ​ ដោយសារ​បញ្ហា​របួស

សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្សែបម្រើ Rodri នឹងខកខានការប្រកួតជម្រុះ World Cup ទល់នឹងហ្សកហ្ស៊ី និងប៊ុលហ្គារី ដោយសារបញ្ហារបួស។

ខ្សែបម្រើ Manchester City ដែលទើបតែវិលត្រលប់ចូលទីលានវិញ កាលពីខែឧសភា បន្ទាប់ពីសម្រាកព្យាបាលរយៈពេល 8 ខែដោយសាររបួសជង្គង់ធ្ងន់ធ្ងរនោះ ត្រូវបានបង្ខំចិត្តដូរចេញនៅតង់ទី១ ក្នុងជ័យជម្នះ 1-0 លើ Brentford កាលពីថ្ងៃអាទិត្យ។

សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការសម្រេចចិត្តដក Rodri ចេញពីបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញ ធ្វើឡើងតាមរយ:របាយការណ៍វេជ្ជសាស្ត្រដែលផ្តល់ដោយក្លឹប ដល់បុគ្គលិកពេទ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)” ។

អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ទម្លាយឱ្យដឹងកាលពីសប្តាហ៍មុនថា Rodri ដែលបានឈ្នះ Ballon d’Or កាលពីឆ្នាំមុន មិនអាចលេង 3ប្រកួតក្នុងមួយសប្តាហ៍នោះទេ ដោយសារបញ្ហាជង្គង់របស់គាត់ ដែលត្រូវការយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីជាសះស្បើយពេញលេញ។

សូមបញ្ជាក់ថា អេស្ប៉ាញដែលបានឈ្នះការប្រកួតជម្រុះពូល E របស់ពួកគេទាំងពីរកាលពីខែមុន នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិហ្សកហ្ស៊ីនៅថ្ងៃសៅរ៍ និងប៊ុលហ្គារីនៅថ្ងៃទី14 ខែតុលានេះ៕
ប្រភព៖ Reuters
Link: https://www.reuters.com/sports/soccer/rodri-miss-spain-world-cup-qualifiers-due-injury-2025-10-06/?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង