×

កីឡាករវាយកូនបាល់ Djokovic ជម្នះស្ថានភាពរបួស យកឈ្នះកីឡាករ Munar ក្នុងការប្រកួត Shanghai Masters

អតីតកីឡាករវាយកូនបាល់ចំណាត់ថ្នាក់លេខ១របស់ពិភពលោក Novak Djokovic បានយកឈ្នះក្នុងការប្រកួត8នាក់ចុងក្រោយដើម្បីឈានទៅវគ្គជម្រុះបន្តបន្ទាប់ទៀតក្នុងការប្រកួត Shanghai Masters កាលពីថ្ងៃអង្គារ៍ម្សិលមិញដោយផ្តួលកីឡាករសញ្ជាតិអេស្ប៉ាញ Jaume Munar ដោយពិន្ទុ 6-3 5-7 6-2 ក្នុងការប្រកួតរយៈពេល 2 ម៉ោង និង41នាទី ។

កីឡាករ Djokovic វ័យ 38ឆ្នាំ បានឈានចូលដល់វគ្គ 8នាក់ចុងក្រោយជាលើកទី១១ហើយ ដោយមិនត្រឹមតែប្រកួតប្រជែងជាមួយនឹងគូប្រកួតប៉ុណ្ណោះទេ គឺថែមទាំងត្រូវជម្នះស្ថានភាពរបួសជើងឆ្វេងរបស់គាត់ទៀតផង ប៉ុន្តែនៅទីបំផុតគាត់ជម្នះរហូតឈ្នះទាំងស្ថានភាពរបួស និង ការប្រកួត ។

គាត់នឹងត្រូវជួបជាមួយកីឡាករសញ្ជាតិប៊ែលហ្សិក Zizou Bergs ដើម្បីឆ្ពោះទៅដណ្តើមតំណែងជើងឯកសម្រាប់ខ្លួនគាត់ ។

ចំណែកកីឡាករ Bergs បានឈានមកដល់វគ្គ ៨នាក់ចុងក្រោយបន្ទាប់ពីយកឈ្នះកីឡាករសញ្ជាតិកាណាដា Gabriel Diallo ដោយលទ្ធផល 3-6 7-5 7-6(8) ក្នុងការប្រកួតដ៏តានតឹងនៅឯកីឡាដ្ឋាន Qi Zhong Tennis Center ។

កីឡាករ Bergs មានលំដាប់លេខ 44 សន្សំបាន 2ពិន្ទុ នៅក្នុង 6ការប្រកួត ហើយទទួលបានកា្លយជាកីឡាករវាយកូនបាល់ 8នាក់ចុងក្រោយជាលើកដំបូងបំផុត ក្នុងព្រឹត្តិការណ៍ Masters 1000 event ។

ដំណាលគ្នានេះ សម្រាប់លទ្ធផល១គូទៀត កីឡាករប្រទេសដាណឺម៉ាក Holger Rune បានយកឈ្នះកីឡាករបារាំង Giovanni Mpetshi ដោយពិន្ទុ 6-4 6-7(9)និង 6-3 ក្នុងការប្រកួត 3 Set ដ៏ស្វិតស្វាញ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW125507102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង