×

អ្នកជំនាញនិយាយថា ការសម្រេចចិត្តជាលើកទី២ របស់ LeBron James សម្រេចនូវគោលបំណងដែលលោកចង់បាន

អ្នកគាំទ្រកីឡាករបាល់បោះ Lakers នៅរដ្ឋ Los Angeles អាចស្ងប់ចិត្តនិងលើកកែវស្រាជល់ដោយរីករាយបានហើយ ព្រោះកីឡាករបាល់បោះដ៏ឆ្នើមនៅស្ថាប័ន NBA គឺកីឡាករ LeBron James អាចបន្តអាជីពរបស់គាត់បានជាបន្តទៅទៀត ។

ខ្សែប្រយុទ្ធដែលបានស៊ុតបញ្ចូលកន្ត្រកនាំមុខគេគ្រប់ពេលរូបនេះបានប្រកាសឱ្យដឹងនូវអ្វីមួយដែលគេហៅថាជាការសម្រេចចិត្តជាលើកទីពីររបស់គាត់ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ដោយខ្សែប្រយុទ្ធវ័យ៤០រូបនេះ នឹងមិនទាន់ចូលនិវត្តន៍ពីការប្រកួតឡើយ ។

ការរំពឹងទុកបែបនេះបានផ្ទុះឡើងមុនរួចទៅហើយ ពោលគឺកាលពីថ្ងៃចន្ទ បន្ទាប់ពី James បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម X ដោយបង្ហាញឱ្យឃើញសកម្មភាពគាត់ ដើរទៅអង្គុយនៅលើកៅអីមួយ ទល់មុខមនុស្សដែលគេមិនបញ្ចេញឈ្មោះ ដោយវីដេអូនេះភ្ជាប់នឹងសំណេរថា ” The decision of all decisions” ដែលមានន័យជាខេមរភាសាយើងថា ការសម្រេចចិត្តដ៏មានសារសំខាន់បំផុត ។

វីដេអូនេះធ្វើជាបែបកំប្លែង ត្រាប់តាមកម្មវិធីទូរទស្សន៍ឈ្មោះថា “The Decision” ក្នុងឆ្នាំ 2010 អំឡុងពេលកីឡាករ James បាននិយាយលាតត្រដាងថារូបលោកបានចាកចេញពីក្រុម Cleveland Cavaliers ទៅចុះហត្ថលេខាធ្វើជាភ្នាក់ងារមិនគិតកម្រៃជាមួយក្រុម Miami Heat ដោយ James បានប្រាប់ពិធីករ Jim Grey ថារូបលោកនឹងយកទេពកោសល្យទៅកាន់ South Beach ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW146307102025RP1%3A2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង