
កីឡាការិនីកាយសម្ព័ន្ធអាមេរិក Simone Biles បានដឹកនាំគ្លីនិកកាយសម្ព័ន្ធនៅ Buenos Aires កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយចែកបទពិសោធន៍របស់នាងជាមួយអត្តពលិកវ័យក្មេងរាប់ពាន់នាក់នៅកីឡាដ្ឋាន Mary Teran de Weiss ក្នុងទីក្រុង Parque Roca ។
គ្លីនិកកីឡាកាយសម្ព័ន្ធនេះ គឺជាផ្នែកមួយនៃការរៀបចំទីក្រុងនេះត្រៀមសម្រាប់ការប្រកួត World Capital of Sport 2027 ដែលបានទាក់ទាញអ្នកចូលរួមជាង 10,000 នាក់ ដែលភាគច្រើនជាអ្នកស្រឡាញ់ចូលចិត្តកីឡាកាយសម្ព័ន្ធមកពីទូទាំងប្រទេសអាហ្សង់ទីន ហើយកម្មវិធីនេះរៀបចំដោយរដ្ឋបាលទីក្រុង Buenos Aires សហព័ន្ធកីឡាកាយសម្ព័ន្ធ Metropolitan និងសហព័ន្ធកាយសម្ព័ន្ធអាហ្សង់ទីន ដោយគ្លីនិកនេះមានគោលបំណងដើម្បីបំផុសគំនិត និងអប់រំអត្តពលិកជំនាន់ក្រោយ។
កីឡាការិនី Biles ដែលធ្លាប់ឈ្នះមេដាយអូឡាំពិកចំនួន 11 និង មេដាយជើងឯកពិភពលោកចំនួន 23 បានធ្វើការងារនេះជាមួយគ្រូបង្វឹករបស់នាង គឺលោកស្រី Laurent Landi ក្នុងការបង្ហាត់ឥរិយាបថ និងពត់ចលនាដល់សិក្ខាកាមទាំងអស់ ព្រមទាំងចែករំលែកការយល់ដឹងពីអាជីពនិងបទពិសោធន៍របស់នាង ហើយវគ្គបណ្តុះបណ្តាលនេះ ក៏ត្រូវបានផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ YouTube រដ្ឋបាលទីក្រុងផងដែរ ។
ដំណើរទស្សនកិច្ចរបស់នាងទៅកាន់ប្រទេសអាហ្សង់ទីនក៏បានរួមបញ្ចូលនូវសុន្ទរកថាលើកទឹកចិត្តមួយដែលក្រោមចំណងជើងថា “ថាមពលនៃការជឿជាក់” ដែលបានសរសេរអំពីដំណើរជីវិត រួមទាំងការតស៊ូរបស់នាងជាមួយនឹងបញ្ហាផ្លូវចិត្តបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ 2020 នោះផង ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW230009102025RP1%3A5