×

CR7 បង្ហើបគោលបំណងនៃការឈប់លេងនៅក្លិបអាជីព ហើយចង់លេងតែនៅជម្រើសជាតិតែមួយគត់

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល និងបច្ចុប្បន្នជាម្ចាស់អាវលេខ ៧ របស់ Al Nassr គឺ Cristiano Ronaldo បង្ហើបថាគាត់ចង់លេងតែនៅក្រុមជម្រើសជាតិប៉ុណ្ណោះ ហើយមានគម្រោងចូលនិវត្តិន៍ពីការលេងនៅក្លិបបាល់ទាត់អាជីព ។

ថ្លែងប្រាប់អ្នកសារព័ត៍មានអំឡុងពេលចូលរួមការបោះជម្រុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះ FIFA World Cup ជាមួយព័រទុយហ្កាល់, Ronaldo លើកឡើងថា ៖ « ខ្ញុំធ្លាប់និយាយជាច្រើនលើកហើយថានៅថ្ងៃណាមួយខ្ញុំចង់លេងតែនៅក្នុងក្រុមជម្រើសជាតិតែប៉ុណ្ណោះ ហើយមិនលេងឲ្យក្លិបណាមួយទៀតឡើយ ព្រោះអ្នកអាចចាត់ទុករឿងនេះថាអ្នកបានឈានដល់កម្រិតពូលមួយនៅក្នុងពិភពបាល់ទាត់មួយនេះ ។ ខ្ញុំចង់បន្តលេងតែប៉ុន្មានឆ្នាំទៀត តែមិនច្រើននោះទេ ហើយស្មោះត្រង់ទៅខ្ញុំសូមអរគុណដល់អ្នករួមគ្នា ទាំងមិត្តរួមក្រុមដែលខ្ញុំបានរៀនពីពួកគេ ហើយនិងសូម្បីតែក្មេងៗជំនាន់ក្រោយផងដែរ ហើយគោលដៅរបស់ខ្ញុំនៅពេលនេះគឺឈ្នះ ២ ប្រកួតបន្ទាប់ និងទៅលេង World Cup នៅព័រទុយហ្កាល់ ។ »

គួររំលឹកថា CR7 ដែលថ្មីៗនេះទើបតែក្លាយជាមហាសេដ្ឋីកីឡាករបាល់ទាត់លំដាប់ទី ១ តាមរយៈទ្រព្យសម្បត្តិសរុប ១.២ ពាន់លានដុល្លារ និងបានវ៉ាដាច់ដៃគូប្រជែងរាប់ទស្សវត្សន៍ជាមួយគ្នាគឺ Lionel Messi ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជា ៨៥០ លានដុល្លារ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង