×
ព័ត៌មានថ្មី

ម្ចាស់ក្លឹប Spurs ចាក់បញ្ចូលលុយបន្ថែម 100លានផោន ដើម្បីជំរុញ “ភាពជោគជ័យរយៈពេលវែងរបស់កឹ្លប”

ម្ចាស់ភាគហ៊ុនភាគច្រើនរបស់ Spur ក្រុមហ៊ុន ENIC បានវិនិយោគទឹកប្រាក់បន្ថែម 100 លានផោន (133.87 លានដុល្លារ) ទៅក្នុងក្លឹប ដោយពួកគេមានបំណងជំរុញឱ្យមាន “ភាពជោគជ័យផ្នែកកីឡារយៈពេលវែង”។

ការបណ្ដាក់ទុនបន្ថែមនេះ កើតឡើងមួយខែ បន្ទាប់ពី មាន់ខ្នាយមាសទទួលបានសំណើទិញក្លឹប ហើយក៏បានបដិសេធរួចហើយ​ដោយបញ្ជាក់ថា​ ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មិនមែនសម្រាប់លក់ទេ។

ពាក្យចចាមអារ៉ាមអំពីទិញលក់ក្លឹបនេះ កាន់តែមានកម្ដៅឡើង ចាប់តាំងពីប្រធានប្រតិបត្តិ Daniel Levy បានលាលែងពីតំណែង បន្ទាប់ពីគាត់នៅជាមួយក្លឹបអស់រយ:ពេលជិត 25ឆ្នាំ ។

យ៉ាងណាមិញ Spurs បានបញ្ចាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ម្ចាស់ភាគហ៊ុនភាគច្រើនរបស់យើង ត្រកូល Lewis បានតាមរយៈក្រុមហ៊ុន ENIC Sports & Development Holdings Ltd (“ENIC”) បានបន្ថែមដើមទុនថ្មីបន្ថែមចំនួន 100 លានផោនទៅក្នុងក្លឹប” ។

“ការបន្ថែមទឹកប្រាក់នេះ នឹងពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ក្លឹប ហើយផ្តល់ធនធានបន្ថែមដល់ក្រុមថ្នាក់ដឹកនាំរបស់ក្លឹប ដើម្បីបន្តការយកចិត្តទុកដាក់លើការជំរុញភាពជោគជ័យផ្នែកកីឡារយៈពេលវែង។ ដើមទុនបន្ថែមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់គ្រួសារ Lewis ចំពោះក្លឹប និងអនាគតរបស់ក្លឹប។”

ការជំរុញផ្នែកហិរញ្ញវត្ថុកើតឡើង នៅពេលដែល Spurs​ ធ្វើបានល្អក្នុងការចាប់ផ្តើមរដូវកាលថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Frank ដែលត្រូវបានតែងតាំងកាលពីខែមិថុនា។ បច្ចុប្បន្ន ក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 2 ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន 7ប្រកួត៕
ប្រភព៖ Reuters
Link: https://www.reuters.com/sports/soccer/spurs-owners-inject-100m-boost-long-term-sporting-success-2025-10-09/?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង