មិនយូរប៉ុន្មានក្រោយពី Business Podcast របស់មហាសេដ្ឋទី ១ នៅអង់គ្លេសលោក Sir Jim Ratcliffe ស្រាប់តែយប់មិញមានដំណឹងមួយមកថា មានអ្នកវិនិយោគមកពីអារ៉ាប់បានចរចាកាន់តែកៀកហើយក្នុងការទិញភាគរយដែលនៅសេសសល់ពីគ្រួសារ Glazer ។
អ្នកសារព័ត៍មានរបស់ Saudi Sports Supremo លោក Turki Alalshikh ដែលមានអ្នក Follow នៅលើគណនី X ចំនួន ៧.២ លាននាក់បានសសេរលើបណ្ដាញសង្គមរបស់ខ្លួននៅយប់ថ្ងៃព្រហស្បតិ្តម្សិលមិញថា ៖ « ដំណឹងដ៏ល្អបំផុតដែលខ្ញុំទទួលបាននៅថ្ងៃនេះគឺ Manchester United កាន់តែកៀកខិតខ្លាំងមែនទែនក្នុងការលក់ភាគរយដែលនៅសេសសល់ទៅកាន់អ្នកវិនិយោគថ្មី ហើយខ្ញុំសង្ឃឹមថាវានឹងធ្វើឲ្យក្លិបកាន់តែប្រសើរជាងមុន លើសពីម្ចាស់ភាគហ៊ុនចាស់ៗកន្លងមក ហើយអ្នកវិនិយោគទាំងនោះទេអាចនឹងមកពីប្រទេសរបស់ខ្ញុំដូចគ្នា ។ »
ទាក់ទងនឹងដំណឹងនេះ BBC បានស្នើរសុំការបកស្រាយពីអ្នកជិតដិតនឹងជួរប្រឹក្សាភិបាលរបស់ United បានបញ្ជាក់ដូចៗគ្នាថានេះជារឿងមិនពិតឡើយ ហើយក្លិបមិនមានការចរចាជាមួយភាគីណាមួយនោះទេ ៕