ខ្សែការពារអន្តរជាតិអង់គ្លេសវ័យ ៣២ ឆ្នាំ Harry Maguire របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានសារព័ត៌មាន TeamTalk រាយការណ៍ថាបានបដិសេធសំណើរពីក្លិបធំៗរបស់អារ៉ាប៊ីសាអូឌីតទាំងពីរគឺ Al Nassr & Al Ettihad នៅរដូវកាលមុនព្រោះដើម្បីចង់បន្តស្នាក់នៅ Old Trafford ។
ប្រភពដដែលបានបន្តថាក្រុមមកពីអារ៉ាប់ទាំងពីរបានសន្យាផ្ដល់ប្រាក់ពលកម្មដល់ទៅ ៥០ ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលលើសពីអ្វីដែល Maguire ទទួលបាននៅ Man United ក្នុងពេលបច្ចុប្បន្នដល់ទៅ ២ ដងឯណោះ ។
ទាក់ទងនឹងការស្នាក់នៅហើយបន្តកិច្ចសន្យាថ្មី លោក Fabrizio បានសសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនទាក់ទងនឹងរឿងរ៉ាវរបស់ Maguire ដូច្នេះថា : « មានការចរចាផ្លូវការជាមួយគ្នារវាងអ្នកតំណាងរបស់ Harry Maguire & អ្នកតំណាងរបស់ Man United នៅ Carrington នាពេលថ្មីៗកន្លងទៅលើការបន្តកិច្ចសន្យាថ្មី ដោយ Maguire នៅតែរក្សាគោលជំហរក្នុងការស្នាក់នៅបន្ត ប៉ុន្តែប្រាក់ពលកម្មរបស់គេគឺមិនអាចទទួលបានដូចពេលបច្ចុប្បន្នឡើយ ៕ »