×

ក្រុមហ៊ុន Aston Martin Aramco បង្ហាញរថយន្ត Formula One គំរូថ្មីនៅក្នុងទីក្រុង Texas ដែលវាមិនគ្រាន់តែជារថយន្ត

ក្រុមអ្នកផលិតរថយន្ត Formula One របស់ក្រុមហ៊ុន Aston Martin Aramco បានបង្ហាញរថយន្តម៉ូតថ្មីនៅទីក្រុង Houston រដ្ឋ Texas កាលពីថ្ងៃពុធម្សិលមិញ មុនការប្រកួត US Grand Prix នៅទីក្រុង Austin រដ្ឋ Texas ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។

តារាប្រចាំព្រឹត្តិការណ៍នេះគឺជើងឯក Formula One ពីរសម័យកាល និងជាអ្នកប្រណាំងរថយន្តឱ្យក្រុមហ៊ុន Aston Martin គឺកីឡាករ Fernando Alonso វ័យ 44ឆ្នាំ ដែលកំពុងលេចឮពាក្យចចាមអារ៉ាមពីការចូលនិវត្តន៍នាពេលថ្មីៗនេះ។

មុនពេលចាប់ផ្តើមបង្ហាញរថយន្ត Formula One ថ្មីលោក Ahmed AL-Mulhem ដែលជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Aramco Americas បានធ្វើបទបង្ហាញគំរូរថយន្ត Formula One ថ្មីដែលលើសពីរថយន្តជាមួយនឹងសម្រង់ពាក្យសង្កត់ធ្ងន់ថា គំរូរថយន្តប្រណាំងថ្មីនេះត្រូវបានរចនាឡើងច្រើនជាងអ្វីដែលធ្លាប់បំពាក់ជាមួយរថយន្ត ហើយវាក៏ជានិមិត្តរូបនៃក្រុមការងារទាំងមូលផងដែរ ។

គេឱ្យឈ្មោះរថយន្តប្រណាំងប្រភេទថ្មីនេះថា livery ដែលផលិតឡើងដោយបង្គុំវិទ្យាសាស្ត្រកាន់តែទំនើប គ្របដណ្តប់លើការរចនាម៉ូតរបស់វា ។ គួររម្លឹកថា ចាប់តាំងពីឆ្នាំ 2012 មក ព្រឹត្តិការណ៍ប្រណាំងរថយន្ត US Grand Prix ត្រូវបានរៀបចំធ្វើឡើងនៅលើអតីតទីលានប្រណាំងម៉ូតូ Circuit of the Americas នាទីក្រុង Austin រដ្ឋ Texas រហូតមកដល់បច្ចុប្បន្ន ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW408115102025RP1%3A2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង