×

កីឡាករវាយកូនបាល់ Sinner និងកីឡាករ Fritz ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍ Six Kings Slam

កីឡាករវាយកូនបាល់ Jannik Sinner បានបំបាក់កីឡាករ Stefanos Tsitsipas កាលពីថ្ងៃពុធម្សិលមិញ នឹងបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួត Six Kings Slam ឬ ស្តេចកីឡាវាយកូនបាល់៦នាក់ នៅទីក្រុង Riyadh ខណៈកីឡាករ Taylor Fritz ក៏ទទួលបានឋានៈដ៏អស្ចារ្យនេះដូចគ្នា ក្រោយផ្តួលកីឡាករ Alexander Zverev ។

កីឡាករ Jannik Sinner សញ្ជាតិអ៊ីតាលីបានយកឈ្នះគូប្រកួតក្រិចយ៉ាងងាយស្រួលជាមួយនឹងលទ្ធផល 6-2 6-3 ក្នុងថេរវេលា 1ម៉ោង 16នាទី ។ កីឡាករទាំងពីរនេះបានប្រកួតដ៏ស្វិតស្វាញរហូតទទួលបានជោគជ័យ ប៉ុន្តែ Jannik Sinner ចំណាត់ថ្នាក់លេខ 2 របស់ពិភពលោក បានឡើងមកដល់ចំណាត់ថ្នាក់កំពូលក្នុងការប្រកួតនេះ ហើយកីឡាករទាំង 6 ក៏ចាប់បានឱកាសមាសនេះ ក្រោយប្រកួត 10នាក់ដ៏ស្វិតស្វាញមក ។

កីឡាករបន្ទាប់ដែលកីឡាករ Jannik Sinner នឹងត្រូវប្រកួតជាមួយ គឺកីឡាករ Novak Djokovic ចំណាត់ថ្នាក់លេខ៥របស់ពិភពលោក ជាអ្នកដែលទទួលបានបុព្វសិទ្ធិមិនចាំបាច់ប្រកួតនៅវគ្គបើកឆាកកាលពីពេលថ្មីៗនេះ ។

ដើមដំបូងគេ កីឡាករ Fritz របស់សហរដ្ឋអាមេរិកបានដណ្តើមជ័យជម្នៈចូលមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយយកឈ្នះកីឡាករអាល្លឺម៉ង់ ចំណាត់ថ្នាក់លេខ៣នៅ ATP rankings ដោយពិន្ទុ 6-3 6-4 ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW397415102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង