×

PSG ត្រៀមបន្តកុងត្រាថ្មី និងដំឡើងប្រាក់ពលកម្មឱ្យ Ousmane Dembélé ដើម្បីសមនឹងសមត្ថភាពរបស់គេ

Paris Saint-Germain ត្រៀមបន្តកុងត្រាថ្មីឱ្យ Ousmane Dembélé ដោយរំពឹងថា នឹងដំឡើងប្រាក់ពលកម្មមួយចំនួនធំ​ ដើម្បីឱ្យស័ក្តិសមនឹងសមត្ថភាព និងតួនាទីដ៏សំខាន់របស់គេនៅក្នុងក្រុម។

ខ្សែប្រយុទ្ធជនជាតិបារាំង ដែលបានផ្ទេរពី Barcelona មក PSG បានក្លាយជាផ្នែកមួយដ៏សំខាន់ របស់ក្រុម បន្ទាប់ពីបង្ហាញភាពច្នៃប្រឌិត សមត្ថភាពល្អជាប់លាប់ និងភាពរហ័សរហួននៅស្លាបខាងស្តាំ។

ទោះបីក្រុមអ្នកមានបារាំងគ្រោងដំឡើងពលកម្មយ៉ាងច្រើនឱ្យគេក៏ដោយ វានៅតែតិចជាងឆ្ងាយពីប្រាក់ពលកម្ម ដែល Lionel Messi, Neymar និង Kylian Mbappé ធ្លាប់ទទួលបាន នៅពេលពួកគេកំពុងរួមរស់ ជាមួយក្លិប។

ក្រុមប្រឹក្សាភិបាលរបស់ PSG ត្រូវបានរាយការណ៍ថា កំពុងគិតគូរពីហិរញ្ញវត្ថុរបស់ក្លឹបឱ្យតុល្យភាពជាងមុន ដោយផ្តោតលើការជំរុញកីឡាករសំខាន់ៗ ដើម្បីរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ។

កុងត្រាថ្មីនេះបង្ហាញថា PSG មានទំនុកចិត្តខ្ពស់លើ Dembélé និងតួនាទីសំខាន់របស់គេនៅក្នុងគម្រោងរយៈពេលវែងរបស់ក្លិប ដោយនឹងធ្វើឱ្យគេក្លាយជាកីឡាករដឹកនាំម្នាក់នៃជំនាន់ថ្មីនៅពហុកីឡដ្ឋាន Parc des Princes៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង