
កីឡាករវាយកូនបាល់ Felix Auger-Aliassime របស់ប្រទេសកាណាដា បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រក្នងការប្រកួត ATP Tour សម្រាប់រដូវកាលនេះ ក្រោយពីយកឈ្នះនៅក្នុងកម្មវិធីប្រកួត European Open នៅទីក្រុង Brussels កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
Auger-Aliassime ដែលធ្លាប់បានឈ្នះការប្រកួតនេះពីមុនមក ពេលនេះក៏បានយកឈ្នះនៅ Set ទី១ ទៅលើកីឡាករ Jiri Lehecka របស់សាធារណៈរដ្ឋ Czech ។ ប៉ុន្តែនៅ Set ទី២ កីឡាករ Lehecka បានវាយបកដណ្តើមបានជ័យជម្នះវិញដោយសន្សំបានគ្រប់ពិន្ទុ tiebreak សម្រាប់ខ្លួនគាត់ ។
កីឡាករ Auger-Aliassime លេងពុំបានល្អទេនៅពាក់កណ្តាលរដូវកាលនេះបើទោះបីរូបគាត់បានប្រកួតឈ្នះនៅ ទីក្រុង Adelaide និងនៅទីក្រុង Montpellier ក៏ដោយក្តី ហើយនៅពេលនេះ គាត់ត្រូវតែប្រឹងប្រែងសម្រាប់ការប្រកួតកម្មវិធី Race for Turin ដែលបានលោតចូលក្នុងចំណាត់ថ្នាក់ទី៩ទៅហើយនោះ ។
គាត់ចាំបាច់ត្រូវតែបន្តធ្វើឱ្យបានល្អបើសិនជាគាត់ចង់ជាប់ជាកំពូលកីឡាករ ៨រូបចុងក្រោយ ឬហៅថា top eight មុនពេលការបិទបញ្ចប់រដូវកាលប្រកួតនេះ នៅប្រទេសអ៊ីតាលី នាខែក្រោយ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW492919102025RP1%3A5