
កីឡាវាយកូនបាល់ Alex de Minaur មកពីប្រទេសអូស្ត្រាលីបានយកឈ្នះការប្រកួតលើកទី ៣០០ របស់គាត់ ក្នុងដំណើរទេសចរណ៍ការប្រកួតកីឡាវាយកូនបាល់ ដោយគាត់បានផ្តួលកីឡាករ Jurij Rodionov របស់ប្រទស Austria ក្នុងលទ្ធផល 6-4, 6-1 នៅជុំទី 1 ក្នុងកម្មវិធីប្រកួត Vienna Open កាលពីថ្ងៃចន្ទម្សិលមិញ ។
កីឡាករ Rodionov លេងបានយ៉ាងល្អនៅដើមទឹកទី 1 ប៉ុន្តែនៅចុងទឹក កីឡាករ De Minaur ធ្វើការសង្គប់វិញ និងយកឈ្នះនៅទឹកទី 1 តែម្តង ។ ចូលដល់ទឹកទី 2 De Minaur បានយកឈ្នះក្នុងសឺវីសរបស់ Rodionov ដល់ទៅពីរដង ធ្វើឱ្យរូបគាត់ឈ្នះការប្រកួតក្នុងរយៈពេល 1 ម៉ោង និង 20 នាទី ។
សម្រាប់ការប្រកួតមួយគូទៀត កីឡាករ Tallon Griekspoor មកពីប្រទេស ហូឡង់ បានយកឈ្នះកីឡាករ Karen Khachanov មកពីប្រទេស រុស្សី ក្នុងលទ្ធផល 6-3, 5-7, និង 6-4 ហើយកីឡាករ Griekspoor នឹងត្រូវប្រកួតជាមួយនឹងកីឡាករ Brandon Nakashima របស់សហរដ្ឋអាមេរិក នៅការប្រកួតបន្ទាប់ ខណៈ Nakashima បានផ្តួលកីឡាករ អ៊ីតាលី Luciano Darderi ក្នុងលទ្ធផល 6-2 និង 7-5 ។
ចំណែកកីឡាករ Alexander Bublik មកពីប្រទេស Kazakhstan បានយកឈ្នះកីឡាករ Alejandro Tabilo មកពីប្រទេស ឈីលី ក្នុងលទ្ធផល 6-4 ទាំងពីរ Set ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW520720102025RP1%3A10
