×

ក្រុម Newcastle United អន្ទះសារចង់ឈ្នះម្តងទៀតនៅពេលត្រូវប៉ះជាមួយក្រុម Benfica

ក្រុមបាល់ទាត់ Newcastle United នឹងព្យាយាមយកឈ្នះការប្រកួត Champions League ជាលើកទីពីរ និងចង់សាងប្រវត្តិសាស្ត្រឈ្នះជាប់ៗគ្នាជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជាង 10 ឆ្នាំកន្លងមកនេះ ។ ពួកគេនឹងប្រកួតជាមួយក្រុម Benfica នៅកីឡដ្ឋាន St James’ Park ក្នុងទីក្រុងឡុងដ៍នៅថ្ងៃអង្គារ៍ទី 21 តុលានេះ ។

គ្រូបង្វឹករបស់ក្រុម Newcastle គឺលោក Eddie Howe និងក្រុមរបស់គាត់ទើបតែចាញ់ក្រុម Brighton 2-1 ក្នុងការប្រកួត Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈក្រុម Newcastle មិនទាន់បានឈ្នះការប្រកួតនៅឡើយទេសម្រាប់ការប្រកួតក្នុង League ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2003 មកម្លេះ ។

កីឡាករដ៏សំខាន់ម្នាក់ គឺកីឡាករ Sandro Tonali ប្រហែលជាមិនបានលេងទេ ដោយសារគាត់មានជំងឺ និងខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទម្សិលមិញ ។ គ្រូបង្វឹក Howe បាននិយាយថា ក្រុមនឹងរង់ចាំមើលថាតើកីឡាករ Sandro Tonali បានប្រសើរឡើងវិញឬអត់ ដោយហេតុថាកីឡាកររូបនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមទាំងមូល ។

គួររម្លឹកថា ក្រុមបាល់ទាត់ Benfica ជាក្រុមរបស់ប្រទេស ព័រទុយហ្គាល់ នោះ នៅតែត្រូវស្វែងរកការសន្សំពិន្ទុរបស់ពួកគេបន្ទាប់ពីចាញ់ក្រុមបាត់ទាត់ Qarabag FK និងក្រុម Chelsea ខណៈលោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Benfica បាននិយាយថា គាត់មានផែនការសម្រាប់ការប្រកួតនេះ ប៉ុន្តែក៏ដឹងថាវានឹងពិបាកខ្លាំង ពីព្រោះក្រុម Newcastle ជាក្រុមខ្លាំង ហើយក្រុមខ្លួនត្រូវលេងក្រៅទឹកដីទៅទៀតផង ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW519720102025RP1%3A10

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង