×
ព័ត៌មានថ្មី

ក្លិបនៅអ៊ីតាលីមួយនេះចាប់អារម្មណ៍ខ្លាំងឡើងៗលើការផ្ទេរយក Zirkzee នៅខែមករានេះ

ក្រុមដែលកំពុងស្ថិតនៅលេខរៀងទី ៤ នៃលីគកំពូលអ៊ីតាលី Series A នាពេលបច្ចុប្បន្នគឺ AS Roma ត្រូវបានប្រភពសារព័ត៍មានធំក្នុងស្រុកមួយបង្ហើបថាក្លិបបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើការផ្ទេរយកខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្រុមបិសាចក្រហម Manchester United ។

ប្រភពពី La Gazzetta dello Sport របស់អ៊ីតាលីបានបង្ហើបឲ្យដឹងថា Roma ដែលស្ថិតក្រោមការដឹកនាំរបស់លោក Gian Piero Gasperini បានសម្រេចដាក់គោលដៅផ្ទេរយក Zirkzee វ័យ ២៤ ឆ្នាំនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករាខាងមុខនេះ បើទោះបីជាក្លិបមានជម្រើសប្រយុទ្ធទោលដល់ទៅ ២ រូបរួចស្រេចដូចជា Atem Dovbek និង Evan Ferguson ក៏ដោយ ប៉ុន្តែការនាំយក Zirkzee អាចជាការស្នើរសុំផ្ទាល់ដោយអ្នកចាត់ការលោក Gasperini ទន្ទឹមនឹងសមីខ្លួនក៏អាចសម្រេចចិត្តចាកចេញត្រឹមពាក់កណ្ដាលរដូវកាលលើលក្ខខណ្ឌខ្ចីដូចគ្នាដើម្បីមានឳកាសបង្ហាញសមត្ថភាពដណ្ដើមកៅអីនៅ World Cup ។

គួររំលឹកថា Zirkzee បានផ្ទេរពី Bologna មកកាន់ Old Trafford នៅដើមរដូវកាលមុនលើតម្លៃ ៤៥ + ១០ លានផោន ដែលជាតម្លៃមួយបិសាចក្រហមនឹងមិនចុះច្រើនឡើយប្រសិនបើមានក្លិបណាមួយច់បាន Zirkzee ទន្ទឹមនឹងរដូវកាលនេះ Zirkzee បង្ហាញវត្តមានបានតែ ១៥ នាទីលើទីលានប៉ុណ្ណោះចាប់តាំងពីមានវត្តមានរបស់ Bejamin Sesko ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង